ប្រមុខការទូតអាមេរិកនិយាយថា ពិភពលោកត្រូវបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ជាចាំបាច់ ដើម្បីយកឈ្នះលើវីរុសកូវីដបំប្លែងខ្លួនថ្មី

//s9.kh1.co/54/542743b222c0152dea91289f78a64f373a0140b9.jpg
សង្គម

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Antony Blinken ជារដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា ពិភពលោត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ជាចាំបាច់ សំដៅយកឈ្នះលើវីរុសបំប្លែងខ្លួនថ្មី ហើយសហរដ្ឋអាមេរិកក៏នឹងស្វះស្វែងរកមធ្យោបាយគាំទ្របន្ថែមផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Antony John Blinken
លោក Antony John Blinken

លោក Antony Blinken បានសង្កត់ធ្ងន់ថា បើពិភពលោកទាំងមូលមិនប្រឹងប្រែងឱ្យខ្លាំងទេ នោះមនុស្សទាំងអស់នឹងមិនត្រូវបានចាក់វ៉ាក់សាំងឡើយរហូតដល់ឆ្នាំ២០២៤។ លោកបន្ថែមថា ពួកយើងអាចធ្វើការបង្កើនល្បឿនចាក់វ៉ាក់សាំងបាន ហើយក៏អាចធ្វើវាក្នុងរយៈពេលដ៏ខ្លីទៀតផង។

រូបតំណាង
រូបតំណាង

គួររំលឹកផងដែរថា សហរដ្ឋអាមេរិកបានសន្យា ថានឹងចែករំលែកវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូសជាមួយបណ្ដាប្រទេសផ្សេង ដោយលែកកាលពីថ្ងៃពុធសប្ដាហ៍នេះនោះ លោក ចូ បៃដិន ក៏បានប្រកាសគាំទ្រផងដែរចំពោះការលើកលែងប៉ាតង់ ឬសិទ្ធិផ្ដាច់មុខផលិតវ៉ាក់សាំង៕

រូបតំណាង
រូបតំណាង
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T