ឃើញស្លុយៗ Miley Cyrus រៀបចំផ្ទះបានស្អាត ពិតជាគួរឲ្យចង់រស់នៅ

//s9.kh1.co/74/743e4aed2fbbba2dd00b472c8baa358406675fae.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Miley Cyrus បង្ហាញផ្ទះវីឡាទាន់សម័យ ដែលមានការ ឌីហ្សាញគំនិតផ្ទាល់ខ្លួនរបស់នាង

បរទេស៖ តារាចម្រៀងស្រីស្អាតនាង Miley Cyrus បានតុបតែងផ្ទះវីឡាដែលទើបនឹងទិញនៅ Los Angeles ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃការឌីហ្សាញ ក៏ដូចជាការដេក័រ ដោយមានពណ៌រស់រវើក និងគ្រឿងសង្ហារឹមប្លែកៗ ពិតជាទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នាដែរ ការតុបតែងលំអរផ្ទះរបស់តារាស្រីរូបនេះ ត្រូវគេបានឲ្យដឹងថា មានការរចនាខាងក្នុង យ៉ាងពេញលេញតាមរសនិយមបែបប្លែកៗ ស៊ីគ្នាសាកសមទៅនឹងអត្តចរិតលក្ខណៈ​របស់នាង មានពណ៌ស្រស់ឆើតឆាយ មើលទៅពិតជាពិតទាក់ភ្នែក គួរឲ្យចង់គយគន់។

យោងទៅតាមរូបភាព ដែលគេបានចែកចាយនោះ បន្ទប់នីមួយៗ ត្រូវបានបែកចែកចេញជាពីរផ្នែក ដោយមានពណ៌រស់រវើកចម្រុះ ក៏ដូចជាពណ៌ស និងខ្មៅ ដែលមានលំហរក្នុងបន្ទប់មានសភាពធំមានខ្យល់ចេញចូល ជាមួយពន្លឺថ្ងៃដោយបានចាំងចូលតាមបង្អួច មើលទៅពិតជាផាសុខភាព។

ចំណែកឯគ្រឿងសង្ហារឹម ដែលបានបំពាក់ក្នុងបន្ទប់នីមួយៗ មានភាពប្រណីត និងប្លែកភ្នែកខ្លាំង មិនថាតុ ទូ កៅអី របស់របររបស់តារាស្រីរូបនេះ ពិតជាសាកសមខ្លាំងទៅនឹងរូបនាង ដែលចូលចិត្តការលេងស្ទីលបែបប្លែកៗគ្មានពីរ ដែលបំផុសគំនិត ក្នុងតុបតែងផ្ទះគួរឲ្យចង់រស់នៅ ពិតជាមិនសរសើរមិនបាន៕

សូមទស្សនារូបភាពខាងក្រោម៖

Miley Cyrus
Miley Cyrus
Miley Cyrus
Miley Cyrus
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
ទិដ្ឋភាពខាងក្នុងផ្ទះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T