កីឡាករ Wu Lei នៅតែបន្តអាជីពរបស់ខ្លួននៅក្លិប Espanyol បើទោះបីជាឱកាសលេងនៅមានកំណត់ក៏ដោយ

//s9.kh1.co/e3/e3416d38a759154c42b22f1c5d0df814612a65ef.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធកម្រិតអន្តរជាតិចិនកីឡាករ Wu Lei បានបដិសេធចំពោះពាក្យចចាមអារាមដែលបានលើកឡើងថាលោកនឹងវិលត្រឡប់ទៅកាន់លីគកំពូលចិនវិញបន្ទាប់ពីប្រទះឃើញថាខ្លួនឯងទទួលបានឱកាសលេងនៅមានកម្រិតនៅក្លិប Espanyol

ក្រុងប៉េកាំង៖ ខ្សែប្រយុទ្ធកម្រិតអន្តរជាតិចិនកីឡាករ Wu Lei បានបដិសេធចំពោះពាក្យចចាមអារាមដែលបានលើកឡើងថាលោកនឹងវិលត្រឡប់ទៅកាន់លីគកំពូលចិនវិញបន្ទាប់ពីប្រទះឃើញថាខ្លួនឯងទទួលបានឱកាសលេងនៅមានកម្រិតនៅក្លិប Espanyol

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៩ ឆ្នាំរូបនេះហាក់ដូចជាមិនសូវមានឱកាសលេងឲ្យក្លិបលំដាប់ទី ២ របស់អេស្បាញមួយនេះសោះរហូតមកដល់ឆ្នាំនេះ ដែលធ្វើឱ្យអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយចិនដែលមិនពេញចិត្តបានព្រួយបារម្ភអំពីទម្រង់លេងរបស់គាត់មុនការប្រកួតជម្រុះ World Cup ខាងមុខនេះ ហើយក៏ជាហេតុផលជម្រុញឱ្យគាត់អាចត្រឡប់ទៅលេងក្នុងលីគកំពូលចិនវិញផងដែរ។

  កីឡាករ Wu Lei
  កីឡាករ Wu Lei

កីឡាករ Wu បាននិយាយថា "ខ្ញុំមិនដែលនិយាយថាខ្ញុំមិនអាចបន្តទៅមុខបានទេ។ ប្រហែលជានោះគឺជាការរំពឹងទុករបស់អ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនប៉ុណ្ណោះ។ ហើយខ្ញុំបានជ្រើសរើសនៅទីនេះបន្ត"។ កីឡាករមានប្រសាសន៍ទៀតថា “អ្នកត្រូវតែប្រកាន់ជំហររបស់អ្នកឲ្យរឹងមាំ ទោះបីវាលំបាកយ៉ាងណាក៏ដោយ”។

  កីឡាករ Wu Lei
  កីឡាករ Wu Lei

កីឡាករ Wu ត្រូវបានគេរាយការណ៍ថាវិលត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិចិននៅថ្ងៃទី ២០ ខែឧសភាដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup

ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះពូល A ដែលនៅសល់ទាំងអស់ចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ១៥ ខែមិថុនានៅទីក្រុងស៊ូចូវដែលម្ចាស់ផ្ទះនឹងត្រូវជួបជាមួយក្រុម ហ្គាំ, ហ្វីលីពីន, ម៉ាល់ឌីវនិងស៊ីរីជាបន្តបន្ទាប់។

បច្ចុប្បន្នប្រទេសចិនកំពុងដេញតាមពីក្រោយក្រុមកំពូលតារាងស៊ីរីចំនួន ៨ ពិន្ទុហើយនាំមុខហ្វីលីពីនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ លើភាពខុសគ្នានៃចំនួនគ្រាប់បាល់តែប៉ុណ្ណោះ៕

  កីឡាករ Wu Lei
  កីឡាករ Wu Lei

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T