មកដឹងការពិតមួយដែលលោក Pep មិនចង់យក Messi មក Man City ទោះធ្លាប់ជាអតីតសិស្សសំណព្វក៏ដោយ

//s9.kh1.co/c0/c07aa8276021374b48beeb4e3a50fb408dcbe074.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Pep មិនចង់យក Messi មក Man City គឺដោយសារតែលោកមិនចង់ឱ្យ Barca ឈឺចាប់។

អង់គ្លេស៖ ជាការពិត លោក Pep Guardiola តែងតែមានបំណងចង់បានកីឡាករ Lionel Messi មកចូលរួមជាមួយលោកនៅក្រុមមេឃខៀវ Manchester City, ប៉ុន្តែយ៉ាងណាលោកនឹងកាត់ចិត្តដោយមិនយករូបគេចេញពី Barcelona ឡើយ ព្រោះតាមរយៈការបញ្ជាក់ពីឪពុករបស់លោកបានឱ្យដឹងថា លោក Guardiola គឺមិនចង់ឱ្យក្រុមអ្នកមានបុណ្យមានការខ្វល់ខ្វាយច្រើនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Pep Guardiola 
  លោក Pep Guardiola 

Messi នឹងផុតកុងត្រាជាមួយ Barca នារដូវក្តៅខាងមុខនេះហើយ ហើយក្នុងនោះអនាគតរបស់គេក៏កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ​ យ៉ាងណាជារឿយៗតែងតែមានពាក្យចចាអារ៉ាមថា លោក Pep កំពុងដាក់គោលដៅចង់បានខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន មកកាន់ទីក្រុង Manchester

  លោក Pep Guardiola និង Lionel Messi។
  លោក Pep Guardiola និង Lionel Messi។

យោងតាមការលើកឡើងរបស់លោក Valenti Guardiola ដែលត្រូវជាឪពុករបស់លោក Pep បានមានប្រសាសន៍ប្រាប់ទៅអ្នកកាសែត Emiliano Nunia យ៉ាងដូច្នេះថា៖

គ្មានក្លិបណាដែលថាមិនចង់បាន Messi នោះទេ។ ខ្ញុំបានឃើញពីការលេងរបស់គាត់ ១២ ទៅ ១៣ ឆ្នាំមកហើយ ហើយវាពិតជាអស្ចារ្យខ្លាំងណាស់។ គាត់ជាកីឡាករម្នាក់ដែលមានកម្រិតនៃការលេងខ្ពស់។ មានមនុស្សច្រើនជាង ២ទៅ៣ នាក់ដែលចូលចិត្ត Messi, ហើយខ្ញុំក៏ប្រាកដដែរថា Pep គឺមិនចង់ខកខានឱកាសនាំរូបគេមក Man City នោះទេ។ ជានិច្ចជាកាល Pep តែងតែងស្រាវជ្រាវពីតាក់ទិចដ៏ល្អបំផុតរបស់ Messi, ប៉ុន្តែគាត់គឺជាកីឡាកររបស់ Barcelona។ Pep គឺមិនចង់ធ្វើឱ្យ Barcelona មានការឈឺចាប់ ដោយសារតែនាំ Messi មក Man City ឡើយ៕

  លោក Valenti Guardiola
  លោក Valenti Guardiola
  លោក Valenti Guardiola

ប្រភពMarca

   ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T