អាណិតជាពន់ពេក! បុរសម្នាក់ចេញពីធ្វើការមក ឃើញដំបូលផ្ទះខ្លួនធ្លាក់ខ្ទេច ព្រោះខ្យល់កន្ត្រាក់ម្សិលមិញ

//s9.kh1.co/1d/1df5471f04c8b7b05bcfa91acd7755bfe265b430.jpg
សង្គម

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្យល់កន្រ្តាក់ម្សិលមិញនេះ បានបំប៉ើងដំបូលផ្ទះរបស់បុរសម្នាក់នេះខណៈ ពេលដែលលោកបានចេញមកពីធ្វើការ ស្រាប់មកដល់ផ្ទះឃើញថាដំបូលផ្ទះខ្លួនបានបានធ្លាក់ទៅលើដីទៅហើយ។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ សង្កេតមើលឃើញថាអាកាសធាតុនៃតំបន់ខ្លះនៃប្រទេសកម្ពុជាគឺមានលក្ខណៈមិនអំណោយផលប៉ុន្មាននោះទេ ដោយមានភ្លៀងធ្លាក់សស្រាក់សស្រាំផង បូករួមទាំងខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលម្សិលមិញនេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុក Na Roth បានរៀបរាប់ពីទុក្ខលំបាកដែលខ្លួនបានជួបដោយសារតែខ្យល់កន្រ្តាក់បានបំប៉ើងដំបូលផ្ទះរបស់ខ្លួន រហូតហោះទៅលើថ្នល់ ដែលសារខ្លីរបស់លោកមានអត្ថន័យថា៖

មានទុក្ខធំហើយ ចេញពីធ្វើការមកផ្ទះស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ ខ្ញុំក៏បានសួរអ្នកជិតខាងថាដំបូលផ្ទះអ្នកណាហោះធ្លាក់មកដោយមិនដឹងថាជាដំបូលផ្ទះខ្លួនឯងនេាះទេ លុះដល់ពេលចូលក្នុងផ្ទះបានដឹងថាជាដំបូលផ្ទះខ្លួនឯងស្លុតចិត្ត កូវីតរកលុយមិនបានផងចឹងមានតែយកមេឃធ្វើដំបូលហើយ សង្ឃឹមថាលែងមានភ្លៀងចុះចាំមានលុយធ្វើហើយចាំភ្លៀងបើមិនចឹងទេមានតែគេងហាលភ្លៀងហើយ ឱខ្យល់អើយធ្វើបាបខ្ញុំហើយមហាវេទនា។

Na Roth

យ៉ាងណាមិញ មហាជនក៏សម្តែងពីអារម្មណ៍អាណិតដល់បុរសរូបនេះ ដែលត្រូវមកជួបរឿងស៊យបែបនេះ ជួនជាពេលនេះកម្ពុជាកំពុងតែស្ថិតក្នុងវិបត្តិជំងឺឆ្លងកូវិដ១៩ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T