ក្រុមហ៊ុន Pfizer និង BioNTech នឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 សម្រាប់អត្តពលិកដែលចូលរួមប្រកួតកីឡាអូឡាំពិក

//s9.kh1.co/9d/9d0c1cc36d75d32e8bafab04c8e0f060ed4e1fef.jpg
បច្ចេកវិទ្យា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គេរំពឹងថា នឹងមានអត្តពលិកជាង11,000នាក់ចូលរួមការប្រកួត ដែលនឹងចាប់ផ្តើមពីថ្ងៃទី23 ខែកក្កដាដល់ថ្ងៃទី8 ខែសីហា

បរទេស៖ ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូគឺក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (6 ឧសភា) ថាបានធ្វើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) ដើម្បីផ្តល់វ៉ាក់សាំងដល់អ្នកចូលរួមប្រកួត និងបុគ្គលិកទាំងអស់នៅឯហ្គេមអូឡាំពិកតូក្យូ នេះបើយោងតាមសារព័ត៌មាន Channel New Asia

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេនឹងធ្វើឱ្យប្រាកដថានឹងផ្តល់វ៉ាក់សាំងវីរុសកូរូ៉ណា សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីមើលកីឡានេះ។ ពួកគេបាននិយាយថា នៅចុងខែឧសភាវ៉ាក់សាំងដូសដំបូងនឹងផ្តល់ជូនគណៈប្រតិភូដែលចូលរួម ព្រមទាំងធានាថាគណៈប្រតិភូដែលចូលរួមនឹងទទួលដូសទី2 មុនពេលមកដល់ទីក្រុងតូក្យូ។

គេរំពឹងថា នឹងមានអត្តពលិកជាង11,000នាក់ចូលរួមការប្រកួត ដែលនឹងចាប់ផ្តើមពីថ្ងៃទី23 ខែកក្កដាដល់ថ្ងៃទី8 ខែសីហា ប៉ុន្តែមនុស្សជាច្រើនបានទទួលវ៉ាក់សាំងរួចហើយនៅក្នុងប្រទេសកំណើតរបស់ពួកគេ។

គណៈកម្មាធិការ IOC បានសន្យាអស់រយៈពេលជាច្រើនខែហើយថា កីឡាអូឡាំពិកនឹងមានសុវត្ថិភាពទោះបីជាគ្មានការចាក់វ៉ាក់សាំងក៏ដោយ ដោយសារមានវិធានការខាងផ្នែកសុខាភិបាលរួចមកហើយ។

គណៈកម្មាធិការ  IOC ក៏បាននិយាយផងដែរថា ខ្លួននឹងផ្តល់ជូនអត្តពលិកថ្នាក់ជាតិ នូវវ៉ាក់សាំងកូវីដ19 ដែលបានទិញពីប្រទេសចិន៕

Join us: https://t.me/khmerload

កីឡាអូឡាំពិក 2020 នៅតូក្យូ
កីឡាអូឡាំពិក 2020 នៅតូក្យូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T