Lautaro Martinez ប្រាប់ពីមូលហេតុដែលមិនអាចចូលរួមជាមួយ Barcelona បាន

//s9.kh1.co/b4/b40240bd3cd2d2de73d23cbee56e8715879a95ec.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Lautaro Martinez ប្រាប់ពីមូលហេតុដែលមិនអាចចូលរួមជាមួយ Barcelona បាន

បរទេស៖ កាលពីរដូវកាលមុន មានដំណឹងជាច្រើនទាក់ទងពីការចាកចេញរបស់ខ្សែប្រយុទ្ធ Inter Milan កីឡាករ Lautaro Martinez ទៅកាន់ក្លឹបអ្នកមានបុណ្យ FC Barcelona ក៏ប៉ុន្តែនៅទីបញ្ចប់ការផ្ទេរមួយនេះមិនបានទទួលនូវភាពជោគជ័យឡើយ។ ពេលនេះកីឡាករ Lautaro Martinez បានចេញមុខមកបកស្រាយពីមូលហេតុដែលរូបគេមិនអាចផ្ទេរទៅ Barcelona ហើយ ដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

រូបគេបាននិយាយថាគេពិតជាខិតជិតដល់ការផ្ទេរទៅ FC Barcelona មែន ក៏ប៉ុន្តែនៅពេលដែលរឿងនេះជិតសម្រេចបាន ក្លឹបយក្សមួយនេះបានជួបវិវត្តហិរញ្ញវត្ថុដែលធ្វើឲ្យការផ្ទេរមួយនេះមិនអាចទៅរួច។ រូបគេក៏បាននិយាយបន្តទៀតថា គេបាននិយាយជាមួយ Messi និងក្លឹបរួចហើយ ក៏ប៉ុន្តែគេគ្មានជម្រើសឡើយនៅទីបញ្ចប់រូបគេបានត្រឹមតែបន្តស្នាក់នៅ Inter តែប៉ុណ្ណោះ៕

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T