លោក Jose Mourinho ចង់នាំអ្នកចាំទី David de Gea មកក្លិប Roma

//s9.kh1.co/ae/aec651b103e6638affbe0cc87fe07f56054dab48.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រូបង្វឹកក្រុម Roma ត្រូវបានគេរាយការណ៍ថា លោកមានបំណងចង់នាំអ្នកចាំទី David de Gea របស់ក្រុម Manchester United ចូលមកលែងនៅក្លិបយក្សរបស់អ៊ីតាលីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវកាលខាងមុខនេះ។

បរទេស៖ លោក Jose Mourinho គ្រូបង្វឹកក្រុម Roma ត្រូវបានគេរាយការណ៍ថា លោកមានបំណងចង់នាំអ្នកចាំទី David de Gea របស់ក្រុម Manchester United ចូលមកលែងនៅក្លិបយក្សរបស់អ៊ីតាលីក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវកាលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី David de Gea
អ្នកចាំទី David de Gea

លោក Mourinho ត្រូវបានប្រកាសជាគ្រូបង្វឹកថ្មីរបស់ក្រុម Roma លំដាប់ A សម្រាប់ការប្រកួតឆ្នាំ ២០២១-២២ ហើយព័រទុយហ្កាល់ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរក្រុមនៅក្នុងទីផ្សារនាពេលខាងមុខនេះ។

លោក Mourinho
លោក Mourinho

យោងតាមគេហៈទំព័រ TodoFichajesថា បុរសវ័យ ៥៨ ឆ្នាំរូបនេះប្តេជ្ញាថានឹងចុះហត្ថលេខាលើអ្នកចាំទី De Gea ដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីជើងឯកអង់គ្លេស ២០ សម័យកាល នៅរដូវកាលនេះ។

អ្នកចាំទី David de Gea
អ្នកចាំទី David de Gea

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កីឡាករអេស្បាញរូបនេះបានប្រកួតយ៉ាងស្វិតស្វាញជាមួយនឹងក្រុម Roma នៅឡើយទេ ខណៈដែល Man United បានកក់កៅអីរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្ដើមពាន Europa League ដោយឈ្នះ ៨-៥ ។

រូបតំណាងក្លិប Man United​ នឹង ក្លិប Roma
រូបតំណាងក្លិប Man United​ នឹង ក្លិប Roma

ទោះបីចំណាត់ថ្នាក់លេខ១ធ្លាក់ទៅ Dean Henderson ក្ដី ក៏ក្រុមបិសាចក្រហមព្រមបើកចំហទទួលយកគំនិតរបស់កីឡាកររូបដែល។

អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

របាយការណ៍មួយបានអះអាងថា ការដេញថ្លៃដល់ទៅ 25 លាន€ (23m £) នេះអាចនឹងគ្រប់គ្រាន់សម្រាប់ការហត្ថលេខាលើអតីតកីឡាករវ័យក្មេងរបស់ក្លឹប Atletico Madrid ខណៈដែលក្រុមរបស់លោក Ole Gunnar Solskjaer បានចាប់អារម្មណ៍ដើម្បីតម្លើងប្រាក់ឈ្នួលរបស់គាត់។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

គួរឱ្យដឹងដែរថា De Gea បានលែងក្រោមការដឹកនាំរបស់លោក Mourinho នៅ Old Trafford ចន្លោះឆ្នាំ ២០១៦ និង ២០១៨ ៕

លោក Mourinho នឹង អ្នកចាំទី De Gea
លោក Mourinho នឹង អ្នកចាំទី De Gea
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T