ក្លិប Bayern Munich ចង់បានខ្សែការពារ ១រូបពី Inter Milan

//s9.kh1.co/0e/0e2d0dff82fd3b2c3b24173d2e36a7b61b32a15e.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Bayern ចង់បាន Hakimi ពី Inter Milan

អាល្លឺម៉ង់៖ ខ្សែការពារ Achraf Hakimi ត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថា កំពុងត្រូវបាន​ក្លិប Bayern Munich ​ទាក់ទង​​ចង់បានពី​ក្លិប Inter Milan សម្រាប់រដូវកាល​ក្ដៅ​ខាង​មុខ នេះ​បើយោងតាមការចុះ​ផ្សាយរបស់ Transfermarket ​កាលពី​ពេលថ្មីៗនេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hakimi
Hakimi

បើតាម​ប្រភពខាង​លើ Bayern មាន​លទ្ធភាពឲ្យ​តម្លៃខ្លួនខ្សែការពារខាង​លើ​ជាង ៦០លានដុល្លារ។ យ៉ាង​ណាមិញ ក្លិបនេះមិនបានបញ្ជាក់ពីប្រាក់ខែ និង​រយៈពេលកុងត្រា​ដែលឲ្យ​ទៅ​កាន់​Hakimi នោះទេ​។ 

Hakimi
Hakimi

Hakimi បាន​មកលេង​ឲ្យ​ក្លិប Inter Milan នៅដើមរដូវកាលឆ្នាំ២០២០/២១នេះ ដោយចូលរួមលេង​បាន៤១ប្រកួត រកគ្រាប់​បាល់បាន៧គ្រាប់ ​និង​ចប់កុងត្រា​ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ឯណោះ៕     

ប្រភពTransfermarket

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T