ប្រិយមិត្តដែលទាញយក Angry Birds Space សម្រាប់​ Android ពីប្រភពមិនច្បាស់លាស់ អាចមានបញ្ហាជាច្រើន ដោយសារតែ មានជនខិលខូចមួយចំនួនបានដាក់ បញ្ចូលមេរោគតាម Angrly Birds Space ផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានទូរស័ព្ទ Android យ៉ាងតិចចំនួន ៦ លានគ្រឿង ត្រូវបានឆ្លងនូវមេរោគ ប្រភេទថ្មីដែលដែលធ្វើអោយ ទូរស័ព្ទធ្វើការ ហៅចេញដោយខ្លួនឯង និង ដំណើរការយឺតខុសធម្មតាហើយឆាប់ ក្តៅទៀតផង មេរោគថ្មីនេះត្រូវបាន គេដាក់បន្លំជាមួយ Angry Birds Space សម្រាប់ Android។ បញ្ហានេះត្រូវបានក្លាយជាបញ្ហា ចំបងរបស់ក្រុមហ៊ុន Rovio សូម្បីតែនៅក្នុង Blog របស់ Rovio ក៏បានព្រមានដល់អតិថិជនរបស់ គេអោយប្រយ័ត្ននៅ ពេលទាញយកផងដែរ។ គួរបញ្ជាក់ផងដែរថា Angry Birds Space បានក្លាយទៅហ្គេមឈានមុខគេ ហើយក៏លូតលាស់ លឿនជាងគេផងដែរដោយ ហ្គេមនេះ បានបើកអោយទាញយកជាផ្លូវការ នៅថ្ងៃទី ២២ ខែមិនា​ ឆ្នាំ ២០១២ ហើយគ្រាន់ តែរយៈពេល ៣ ថ្ងៃតែប៉ុណ្នោះចំនួននៃការ ទាញយកកើនឡើងដល់ទៅ ១០ លានដង ដោយយោងទៅតាមគេហៈទំព័រ www.mashable.com

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះមេរោគនេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]