លោកជំទាវ ឱ វណ្ណឌីន ព្រមានថា បើមិនចង់រស់នៅបិទខ្ទប់ដូចមុនទេ សូមកុំធ្វេសប្រហែសឲ្យសោះ

//s9.kh1.co/39/391f6cd3b910a9551f4f93c8f87102b7296592f7.jpg
សង្គម

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកជំទាវ ឱ វណ្ណឌីន៖ ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនយើងមានការធ្វេសប្រហែស។

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ការរស់នៅរបស់កូវីដ-១៩ គឺវានៅជាមួយយើងជានិច្ច ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញនូវកូវីដ-១៩ វានឹងអាចកើតមានឡើងប្រសិនបើយើងមានការធ្វេសប្រហែស ហើយជាក់ស្ដែង នៅបណ្តាប្រទេសមួយចំនួនមានរួចទៅហើយ រហូតបិទខ្ទប់លើកទី២ និងលើកទី៣ ដោយសារការវិលត្រឡប់របស់កូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកជំទាវ ឱ វណ្ណឌីន
លោកជំទាវ ឱ វណ្ណឌីន

លោកជំទាវ បានបញ្ជាក់ទៀតថា នៅពេលយើងបញ្ចប់ការបិទខ្ទប់នេះ ប្រជាពលរដ្ឋច្បាស់ជាចេញទៅខាងក្រៅ ហើយការចម្លងកូវីដ-១៩ វានឹងអាចលោតហក់ឡើងវិញ ហើយវាខ្លាំងជាងយើងបិទខ្ទប់លើកទី១ទៀត។ លោកជំទាវ ជឿថា បងប្អូនមិនចង់រស់នៅបិទខ្ទប់ដូចមុនទេ ដូច្នេះបងប្អូនត្រូវចូលរួមអនុវត្តវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

ប្រភព​៖ ទទក

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T