ឡើងណាស់ឥឡូវ! តារាឆ្នើមរូបនេះថា Chelsea នឹងក្លាយជាក្រុមល្អជាងគេនៅលើលោកបើឈ្នះ Man City

//s9.kh1.co/02/02c876a43bd056eebd1c6f36fdcbe336fd3712f2.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Timo Werner ថា Chelsea នឹងក្លាយជាក្រុមដែលខ្លាំងជាងគេនៅលើលោកបើអាចឈ្នះ Manchester City

អង់គ្លេស៖ កីឡាករ Timo Werner ជឿជាក់ថា Chelsea អាចយកឈ្នះ Manchester City ដូចកាលពីប្រកួតក្នុងពានរង្វាន់ FA Cup កន្លងទៅម្តងទៀត ដើម្បីក្លាយជាក្រុមដែលល្អជាងគេនៅលើលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Timo Werner
  កីឡាករ Timo Werner

ជាការពិតណាស់ នៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ Chelsea ព្រមទាំង Werner នឹងត្រូវមានភារកិច្ចសំខាន់បំផុតប្រចាំរដូវកាលក្នុងការប្រកួតទល់នឹង Manchester City នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League។

ក្លិប Chelsea
ក្លិប Chelsea

Werner បាននិយាយថា៖

ពួកយើងដឹងថាយើងនឹងអាចធ្វើវាបាន។ យើងបានឃើញហើយនៅពេលដែលយើងទទួលបានជ័យជម្នះទៅលើ Man City ក្នុងការប្រកួតវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ថ្មីៗនេះ។ ក្រុមយើងធ្វើបានល្អច្រើនក្នុងការប្រកួតជាមួយក្លិបធំៗ ដូច្នេះយើងគ្មានអ្វីដែលគួរឲ្យខ្លាចឡើយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ អ្នកត្រូវតែស្មោះត្រង់ថា Man City ជាក្រុមដែលល្អជាងគេនៅលើលោកនៅពេលនេះ។ ប្រសិនបើយើងអាចយកឈ្នះពួកគេបាន យើងនឹងអាចក្លាយជាក្រុមដែលល្អជាងគេនៅលើលោកនាឆ្នាំនេះ៕

កីឡាករ Timo Werner
កីឡាករ Timo Werner
កីឡាករ Timo Werner

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T