ថ្ងៃមុនថាស៊ូស្លាប់នៅលើទីលាន ចុះក្រោយពេលចាញ់ Man City តើ Neymar ឆ្លើយតបបែបណាវិញ?

//s9.kh1.co/9a/9a33c0d09712dd11ec43d62f00ea2662e5c151c8.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Neymar ថាគេពិតជាសោកស្តាយណាស់ដែលធ្លាក់ចេញពី UCL ក្រោមថ្វីជើងក្រុម Man City។

អឺរ៉ុប៖ ជាការពិតណាស់ ក្លិប Paris Saint-Germain ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champions League សាជាថ្មីម្តងទៀត, ខណៈ Neymar បានសារភាពត្រង់ៗថា ការចាញ់ក្រុម Manchester City  គឺធ្វើឱ្យគាត់មានភាពសោកស្តាយជាខ្លាំង ប៉ុន្តែយ៉ាងណាក៏គាត់នៅតែមានមោទកភាពចំពោះការខិតខំរបស់មិត្តរួមក្រុមរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

គួររម្លឹកថា នៅក្នុងការប្រកួតនោះ ក៏មានភាពចម្រូងចម្រាសខ្លះៗផងដែរ ក្រោយកីឡាករ Angel Di Maria ទទួលបានកាតក្រហមបណ្តេញចេញពីទីលាន បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករ Fernandinho របស់ Man City, ទោះបីជាយ៉ាងណាក៏ដោយ Neymar ក៏នៅតែបង្ហាញឆន្ទៈគាំទ្រចំពោះការលះបង់ពីមិត្តរួមក្រុមរបស់គេដដែល។

កីឡាករ Neymar
កីឡាករ Neymar

Neymar បានថ្លែងនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

វាពិតជាពិបាកខ្លាំងណាស់ក្នុងការសរសេររឿងនេះ, ខ្ញុំនៅតែសោកស្តាយជាខ្លាំងបន្ទាប់ពីការធ្លាក់ចេញរបស់យើង, ប៉ុន្តែខ្ញុំនៅតែមានមោទកភាពចំពោះមិត្តរួមក្រុមទាំងមូលរបស់ខ្ញុំខ្លាំងមែនទែន ពួកយើងខិតខំធ្វើវាបានល្អបំផុតហើយ៕

កីឡាករ Neymar
កីឡាករ Neymar
កីឡាករ Neymar

ប្រភពMarca

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T