សុខភាពគេល្អ! កីឡាករឆ្នើម Man Utd រូបនេះថា លេង៩០នាទីពេញរៀងរាល់ពីរថ្ងៃម្តងក៏អត់ហត់ដែរ

//s9.kh1.co/23/23dcc886ed68e4a0ec896bf75313a7216ac4c063.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bruno Fernandes ថា ខ្លួនមិនហត់នឿយក្នុងការបង្ហាញខ្លួននៅលើទីលានជាមួយក្រុមឡើយ

អង់គ្លេស៖ ខ្សែបម្រើឆ្នើមក្លិប Manchester United កីឡាករ Bruno Fernandes បានលើកឡើងថា ខ្លួនគ្មានថ្ងៃនឿយហត់ឡើយក្នុងការជួយក្រុម ហើយ ការលេងពេញ៩០នាទីក្នុងការប្រកួតរៀងរាល់ពីរថ្ងៃម្តង គឺ មិនគ្រប់គ្រាន់សម្រាប់គេឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

ជាការពិតណាស់ បន្ទាប់ពីមានការប្រកាសអំពីកាលវិភាគថ្មី ដែល Man Utd ត្រូវប្រកួតជាមួយ Liverpool នៅថ្ងៃទី១៣ ខែឧសភា មានន័យថា បិសាចក្រហមនឹងត្រូវលេងដល់ទៅបួនប្រកួតក្នុងមួយសប្តាហ៍ដែលវាជាចំនួនដ៏ច្រើនមែនទែន ប៉ុន្តែ Bruno បានទទូចថា​ វាមិនមែនជាឧបសគ្គសម្រាប់ខ្លួនឡើយ។

ក្លិប Manchester United
ក្លិប Manchester United

Bruno បាននិយាយថា៖

សម្រាប់ខ្ញុំ អ្វីដែលសំខាន់បំផុត គឺ ការបង្ហាញខ្លួននៅលើទីលាន។ នៅពេលដែលគ្រូបង្វឹកជ្រើសរើសខ្ញុំ គឺ ខ្ញុំត្រូវតែត្រៀមខ្លួនដើម្បីលេងគ្រប់ការប្រកួត​ និង គ្រប់នាទី។ ខ្ញុំគ្មានថ្ងៃហត់នឿយនឹងលេងបាល់ឡើយ។ កាលពីក្មេង ខ្ញុំលេងបាល់ពីប្រាំពីរ ទៅ ប្រាំបីម៉ោងក្នុងមួយថ្ងៃ ដូច្នេះការលេងពេញ៩០នាទីរៀងរាល់ពីរថ្ងៃម្តង គឺ មិនគ្រប់គ្រាន់សម្រាប់ខ្ញុំឡើយ៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T