ស្រលាញ់ប្រពន្ធណាស់!!! Poh ទិញឡានទំនើបជាកាដូខួបកំណើតជូនប្រពន្ធ

//s9.kh1.co/bd/bd338afe240315adbdce4fdf730602bb7e9d4e19.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាន់តែបង្ហាញពីក្ដីស្រលាញ់ថែមទៀត ពីតារាសម្ដែងប្រុស លោក Poh Natthawut ដែលបានបង្ហាញកាដូឡានទំនើបមួយគ្រឿងជូនដល់ភរិយា ក្នុងថ្ងៃកំណើត

ថៃ៖ មិនត្រឹមតែជាតារាសម្ដែងដ៏មានប្រជាប្រិយភាពនោះ តែ លោក Poh Natthawut ថែមទាំងត្រូវបានមនុស្សជាច្រើន ដឹងច្បាស់ថា លោកជាអ្នកដែលស្រលាញ់គ្រួសារ ផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដល់ភរិយារបស់អ្នកស្រី និង កូនៗ ជាទីបំផុត​​​ តាមរយៈការបង្ហាញជាញឹកញាប់នៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាប្រុសរូបនេះ នៅតែបង្ហាញពីក្ដីស្រលាញ់កាន់តែខ្លាំងថែមទៀត ដោយបានបង្ហោះរូបថតមួយសន្លឹក ដែលជារូបភាពឡានមួយគ្រឿង ម៉ាក Ford ព្រមទាំងមានចងបាច់ផ្លែត្រសក់ភ្ជាប់នឹងខាងមុខឡាន អមដោយសារបញ្ជាក់ថា៖ 

ថ្ងៃកំណើតរបស់ Ae ខ្ញុំមិនដឹងថាត្រូវទិញអ្វីទេ ចាត់ទុកថាទិញឡានស្ព័តឱ្យប្រពន្ធ ដើម្បីឲ្យគាត់បើកឡានទៅទិញម្ហូប។

Poh Natthawut

បន្ទាប់ពីបានឃើញបែបនេះ ភរិយារបស់លោក បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងក្ដីស្រលាញ់ពីស្វាមីខ្លួន ជាពិសេស បានធ្វើឱ្យហ្វេនៗជាច្រើន បង្ហាញពីការពេញចិត្ត ដោយបានមើលឃើញពីក្ដីសុខនៅក្នុងគ្រួសាររបស់អ្នកទាំងពីរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Poh Natthawut
Poh Natthawut
Poh Natthawut
Poh Natthawut
Poh Natthawut និង ភរិយា
Poh Natthawut និង ភរិយា
Poh Natthawut និង ភរិយា
Poh Natthawut និង ភរិយា
រូបភាព ឡាន ដែល Poh Natthawut ទិញឲ្យភរិយា
រូបភាព ឡាន ដែល Poh Natthawut ទិញឲ្យភរិយា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T