Man Utd បាន​ឡើង​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League ទោះប្រកួតចាញ់ Roma យប់មិញនេះក៏ដោយ​

//s9.kh1.co/fc/fc2d1a4078987b4182ca6344e1decf6adaaef257.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Man Utd បាន​ឡើង​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League ទោះប្រកួតចាញ់ Roma ក្នុងយប់មិញនេះ​

អង់គ្លេស៖ ក្លិប Manchester United បាន​ប្រកួតចាញ់ក្លិប Roma នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Europa League ពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រជើងទី២ ក្នុងលទ្ធផល ២-៣ យប់មិញ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

Man Utd បាន​រក​បាន​ ២គ្រាប់​ដោយ​ខ្សែប្រយុទ្ធ Edinson Cavani នៅ​នាទីទី៣៩ម្ដង និង​នាទីទី៦៨ម្ដង។ រីឯ Roma វិញ​រក​បាន​ ៣គ្រាប់​ដោយ​ខ្សែប្រយុទ្ធ Edin Dzeko នៅនាទីទី៥៧ ខ្សែបម្រើ Bryan Cristante នៅនាទីទី៦០ និងខ្សែការពារ Alex Telles នៅនាទីទី៨៣។

ទោះ​ចាញ់នៅ​ក្នុង​ប្រកួតខាង​លើ​មែនតែ Man Utd នៅតែអាចឡើង​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយហេតុថា កាលពីប្រកួតខាងលើជើងទី១ ក្លិបនេះ បាន​ឈ្នះ Roma ៦-២។ ដូច្នេះនៅពេល​បូកពិន្ទុសរុប​ទៅ Man Utd បាន​ឈ្នះ Roma ក្នុងលទ្ធផល ៨-៥។

សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

Man Utd នឹង​ឡើង​ប្រកួត​នឹង Villarreal ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ខាង​មុខ៕

ប្រភពSky Sports

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T