ដឹងខុសហើយ! Hazard ចេញមុខសុំទោសអ្នកគាំទ្រ Real Madrid ចំពោះការសើចសប្បាយជាមួយកីឡាករ Chelsea

//s9.kh1.co/83/83feea4e4fa8a334c8550e4519115fb8a6a9d07b.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Eden Hazard ថា ខ្លួនគ្មានចេតនាធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកគាំទ្រ Real Madrid ឡើយ

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Eden Hazard បានចេញមុខសុំទោសជាសាធារណៈទៅកាន់អ្នកអ្នកគាំទ្របន្ទាប់ពីខ្លួនបានបង្ហាញកាយវិការសើចសប្បាយរីករាយជាមួយកីឡាកររបស់ Chelsea ក្រោយបញ្ចប់ការប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eden Hazard
កីឡាករ Eden Hazard

ជាការពិតណាស់ កាលពីរាត្រីថ្ងៃពុធកន្លងទៅ Real Madrid បានរងបរាជ័យក្រោមថ្វីជើងរបស់ Chelsea ក្នុងលទ្ធផល ២ទល់នឹង០ ធ្វើឲ្យពួកគេធ្លាក់ចេញពីការប្រកួតក្នុងពានរង្វាន់ Champions League នៅវគ្គ៤ក្រុមចុងក្រោយ។ យ៉ាងណាក្តីក្រោយបញ្ចប់ការប្រកួត Hazard ទទួលបានការរិះគន់ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្របន្ទាប់ពីរូបគេបាននិយាយលេងជាមួយនឹងទឹកមុខសើចសប្បាយជាមួយកីឡាករ Kurt Zouma និង Edouard Mendy ប្រៀបដូចជាមិនសោកស្តាយចំពោះលទ្ធផលមិនល្អទាល់តែសោះ។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

Hazard បាននិយាយថា៖

ខ្ញុំសុំទោស។ ខ្ញុំបានអានពីមតិរបស់អ្នកគាំទ្រជាច្រើន ហើយ ខ្ញុំមិនមានចេតនាក្នុងការធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកគាំទ្រ Real Madrid ឡើយ។ វាជាក្តីស្រមៃរបស់ខ្ញុំក្នុងការលេងឲ្យ Real Madrid។ ខ្ញុំមកទីនេះដើម្បីឈ្នះ ហើយ រដូវកាលមុនទាន់បញ្ចប់ត្រឹមនេះឡើយ គឺ យើងត្រូវតែព្យាយាមដើម្បីប្រជែងយកពានរង្វាន់ La Liga៕

កីឡាករ Eden Hazard
កីឡាករ Eden Hazard
កីឡាករ Eden Hazard

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T