មួយម៉ាត់នេះចត់បាយ! មានដឹង Kroos ឆ្លើយតបទៅ Mount វិញថាម៉េចអត់ ក្រោយមានពាក្យផ្លែផ្កាគ្នាម្សិលមិញ?

//s9.kh1.co/63/634c38dd3e162d508009febd875b55677508a2ff.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Kross តបទៅ Mount ថាសូមឱ្យគេសំណាងល្អជាមួយការឡើងកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងណា។

អឺរ៉ុប៖ ទោះបីជាក្រុម Real Madrid បានធ្លាក់ចេញពីពាន Champions League ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៅហើយយ៉ាងណាក្តី ក៏ Toni Kroos នៅតែឆ្លៀតឆ្លើយតបទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុម Chelsea កីឡាករ Mason Mount ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mason Mount 
  កីឡាករ Mason Mount 

គួរបញ្ជាក់ថា ក្រុម Real Madrid បានចាញ់ក្រុម Chelsea ដោយសរុបលទ្ធផលទាំង ២ ជើង ៣-១ ដូច្នេះមានន័យថា ក្រុមតោខៀវនឹងត្រូវឡើងទៅជួបក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រនាចុងខែនេះ។ រម្លឹកមុនការប្រកួតរបស់ពួកគេ Kroos ធ្លាប់បាននិយាយបញ្ចើចបញ្ចាលថា “ នៅក្នុងអាជីពរយៈពេល ១៥ ឆ្នាំមកនេះ គាត់គឺមិនដែលគេងមិនលក់ដោយសារតែកីឡាកររបស់ Chelsea ណាម្នាក់ឡើយ”។

កីឡាករToni Kroos 
កីឡាករToni Kroos 

ក្រោយពេលដែល Mount រកបានមួយគ្រាប់ឱ្យក្រុមតោខៀវហើយ គេក៏បានឆ្លើយតបទៅ Kroos វិញថា៖

ខ្ញុំបានឃើញកីឡាកររបស់ពួកគេម្នាក់ បាននិយាយថា គ្មានកីឡាករ Real Madrid ណាម្នាក់ ដែលគេងមិនលក់ដោយសារតែកីឡាកររបស់ Chelsea ឡើយ, មែនហើយ អ៊ីចឹងខ្ញុំចង់ឱ្យពួកគេចាញ់ដោយលង់លក់ក្នុងដំណេកជាក្រុមតែម្តង, មិនត្រឹមតែប៉ុណ្ណោះ យើងគួរតែស៊ុតបញ្ចូលទីបាន ៥ គ្រាប់ឯណោះ។

  កីឡាករ Mason Mount 
  កីឡាករ Mason Mount 
  កីឡាករ Mason Mount 

ប៉ុន្តែយ៉ាងណា Kroos ក៏មិននៅស្ងៀមដែរ ដោយរូបគេបានឆ្លើយតបមកវិញតាមរយៈបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

ខ្ញុំកំពុងលង់លក់ក្នុងដំណេកស្រួលណាស់, ប៉ុន្តែក៏ធ្វើបានល្អដែរកាលពីម្សិលមិញ។ សូមអបអរសារទរ ហើយក៏ជូនពរឱ្យអ្នកធ្វើបានល្អជាមួយការស្គាល់រស់ជាតិឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCLជាលើកដំបូងណា៕

  កីឡាករ Toni Kroos 

ប្រភពMarca

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T