Neymar បង្ហោះសារក្តុកក្តួលមួយ ក្រោយធ្លាក់ចេញពី Champion League

//s9.kh1.co/96/965622a9f603ddcd3756bc8f7f8a34d076f2c310.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីធ្លាក់ចេញពី Champion League ក្រោមថ្វៃជើងក្រុម Man City រយះពេលប្រមាណ២ថ្ងៃកន្លងមក តារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar បានបង្ហោះសារក្តុកក្តួលមួយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន

បរទេស៖ បន្ទាប់ពីធ្លាក់ចេញពី Champion League ក្រោមថ្វៃជើងក្រុម Man City រយៈពេលប្រមាណ២ថ្ងៃកន្លងមក តារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar បានបង្ហោះសារក្តុកក្តួលមួយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដោយលើកឡើងថា គាត់មានអារម្មណ៍កើតទុក្ខបន្ទាប់ពីបានធ្លាក់ ប៉ុន្តែគាត់មានមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់ក្រុមទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar
Neymar

Neymar បានសរសេរក្នុងបណ្តាញសង្គម Instagram ដូច្នេះថា៖

ខ្ញុំពិបាកនឹងសរសេរសារនេះណាស់ ព្រោះខ្ញុំនៅតែក្រៀមក្រំចំពោះការបរាជ័យ ប៉ុន្តែខ្ញុំមានមោទនភាពចំពោះការប្តេជ្ញាចិត្តពីក្រុមទាំងមូល។ យើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ជាអកុសលអ្វីដែលល្អបំផុតរបស់យើង គឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែយើងនៅតែអាចធ្វើឱ្យប្រសើរឡើងបាន។ ឲ្យយើងអោនក្បាលចុះ? គ្រាន់តែប្រកួតហើយក៏អរគុណដែលមិនគិតពីកាលៈទេសៈនេះ។

Neymar
Neymar
Neymar

ក្នុងសារនោះផងដែរយើងសង្កេតឃើញថា Neymar បានបង្ហោះអមជាមួយរូបភាពឱនមុខចុះដោយក្តីក្រៀមក្រំ ហើយនៅចុងបញ្ចប់នៃសារ Neymar ក៏បានលើឡើងផងដែរថា គាត់បានបាត់បង់ដៃគូគឺ Mbappe ក្នុងការប្រកួតក្នុងកីឡដ្ឋាន Etihad Stadium របស់ Man City កន្លងទៅ៕

Neymar
Neymar
Neymar
Neymar
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T