Arsenal មិនអាចបន្តដល់ Europa League វគ្គផ្ដាច់ព្រ័ត្រ ក្រោយមិនអាច​យកឈ្នះ Villarreal យប់មិញ​នេះ

//s9.kh1.co/e5/e57da3c725b86ea703d882ef2b007323f9de3cf0.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Arsenal មិនអាចបន្តដល់ Europa League វគ្គផ្ដាច់ព្រ័ត្រ ក្រោយមិនអាច​យកឈ្នះ Villarreal យប់មិញ​នេះ

អង់គ្លេស៖ ក្លិប Arsenal មិនអាច​ចូលរួម​ប្រកួត UEFA Europa League វគ្គផ្ដាច់ព្រ័ត្រទេនៅ​ក្នុង​រដូវកាល​នេះ​ ក្រោយ​មិន​យក​ឈ្នះក្លិប Villarreal ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ យប់​មិញ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

នៅ​ក្នុង​ប្រកួតជើងទី២ខាងលើ​ Arsenal បាន​ត្រឹមប្រកួតស្មើនឹង Villareal ក្នុងលទ្ធផល ០-០។ រីឯកាលប្រកួត​នេះ​ជើងទី១វិញ Arsenal បាន​ចាញ់ក្លិបនេះ ក្នុងលទ្ធផល ១-២។

ដូច្នេះសរុបលទ្ធផលទាំងពីរលើកមក Arsenal បាន​ធ្លាក់ចេញពីប្រកួត Europa League នេះ​ក្រោយចាញ់ពិន្ទុ Villarreal

សកម្មភាពក្នុងពេលប្រកួត
សកម្មភាពក្នុងពេលប្រកួត

គួរបញ្ជាក់​ផង​ដែរ​ថា Villarreal នឹង​ឡើង​ទៅ​ប្រកួតវគ្គផ្ដាច់ព្រ័ត្រតទល់នឹង Manchester United នៅ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ខាង​មុខ៕

ប្រភពBBC

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T