លោក Special One ចង់បានកីឡាករ២រូបពីក្រុម Spurs និង១រូបពីក្រុម Man UTD ទៅតាមគាត់នៅអ៊ីតាលី

//s9.kh1.co/8a/8aad4f6fe49affd82b488ddb433e75fd90581148.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Special One ចង់បានកីឡាករ២រូបរបស់ក្រុម Spurs និង១រូបរបស់ក្រុម Man U ទៅតាមគាត់នៅអ៊ីតាលីនារដូវការក្រោយ

បរទេស៖ បន្ទាប់ពីចុះកុងត្រាថ្មីជាក្លិបអ៊ីតាលី AS Roma រហូតដល់ឆ្នាំ២០២៤ លោក Jose Mourinho មានគម្រោងចង់នាំយកកីឡាករសំណព្វចិត្តរបស់លោកចំនួន២រូបពីក្រុម Tottenham Hotspur និង១រូបពីក្រុម Man U មកតាមលោកនៅកាន់ក្លិប AS Roma នារដូវការក្រោយ ហើយកីឡាករទាំងបីនោះគឺ Eric Dier, Pierre-Emile Hojbjerg និង Mata

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Eric Dier និងកីឡាករ Pierre-Emile Hojbjerg
កីឡាករ Eric Dier និងកីឡាករ Pierre-Emile Hojbjerg

បច្ចុប្បន្នកីឡាករសញ្ជាតិអង់គ្លេស Eric Dier នៅសល់កុងត្រាជាមួយក្រុម Spurs រហូតដល់ឆ្នាំ ២០២៤ ចំណែកឯកីឡាករ Pierre-Emile Hojbjerg សញ្ជាតិដាណឺម៉ាកដែលលោក Mourinho បាននាំយកពីក្រុម Southampton នៅរដូវការនេះកាលលោកនៅដឹកនាំក្រុម Spurs នៅសល់កុងត្រារហូតដល់ឆ្នាំ ២០២៥ ។ ដូច្នេះប្រសិនបើក្រុម AS Roma ចង់បានពួកគាត់ទាំងពីរគឺត្រូវតែទិញផ្តាច់កុងត្រាពីក្រុម Spurs ចំណែកកីឡាករសញ្ជាតិអេស្បាញ Juan Mata កុងត្រារបស់គាត់នឹងផុតកំណត់នាចុងឆ្នាំ ២០២១ នេះ៕

កីឡាករ Mata និងលោក Jose
កីឡាករ Mata និងលោក Jose
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T