ស្លុតចិត្ត! Mew Nittha និយាយថា កូនក្នុងផ្ទៃមានសង្ឃឹមត្រឹមតែ ៥០ភាគរយតែប៉ុណ្ណោះ

//s9.kh1.co/7e/7ec218c409cf15622a464eeca52fea1f16bfe266.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ស្លុតចិត្ត! តួឯកស្រី Mew Nittha និយាយថា កូនក្នុងផ្ទៃមានសង្ឃឹមត្រឹមតែ ៥០% តែប៉ុណ្ណោះ !

ថៃ៖ ប្រមាណជាមួយខែមុននេះ តារាសម្តែងស្រីដែលមានស្នាមញញឹមទាក់ទាញ និងរូបរាងតូចច្រឡឹងប្រចាំប៉ុស្តិ៍លេខ៣ Mew Nittha បានប្រកាសប្រាប់មហាជនថា នាងកំពុងមានផ្ទៃពោះកូនដំបូងហើយ ពោលគឺនាងបានបញ្ជាក់ថានាងមានផ្ទៃពោះរយៈពេល ៣ ខែមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពី Mew បានប្រកាសដំណឹងដ៏ល្អនេះជាសាធារណៈរួចមកក៏សង្កេតឃើញថា Mew និងស្វាមីតែងតែដឹកដៃគ្នាទៅពិនិត្យផ្ទៃពោះស្ទើរតែរាល់សប្តាហ៍ ដើម្បីតាមដាន និងដឹងពីសុខភាពរបស់កូន។

ដោយឡែក កាលពីថ្មីៗនេះ Mew និងស្វាមីបណ្តូលចិត្តបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី Talk Show មួយប្រចាំប៉ុស្តិ៍លេខ៣ ដោយនាងបាននិយាយថា សម្រាប់ពេលនេះកូននៅក្នុងផ្ទៃរបស់នាងមានអាយុ ៤ ខែហើយ ប៉ុន្តែពេលទៅពិនិត្យផ្ទៃពោះគ្រូពេទ្យបាននិយាយថា កូនរបស់នាងមិនឮសម្លេងបេះដូងឡើយ ដោយគ្រូពេទ្យគ្រាន់តែនិយាយថាសង្ឃឹមត្រឹម ៥០% លើ ៥០% ប៉ុណ្ណោះ ដូច្នេះនៅសប្តាហ៍ក្រោយនេះនាងនឹងទៅពិនិត្យផ្ទៃពោះម្តងទៀត ដើម្បីឲ្យកាន់តែច្បាស់ ហើយប្រសិនបើនៅតែមិនឮសម្លេងបេះដូងទៀតគឺមានន័យថា កូនរលូតហើយ។

ក្នុងនោះផងដែរ Mew និងស្វាមីក៏បាននិយាយថា សម្រាប់យើងទាំងពីរអ្នកគឺបានត្រៀមចិត្តរួចហើយក្នុងការទទួលយកដំណឹងមួយនេះ ប៉ុន្តែវាហាក់ដូចជាមានអារម្មណ៍ថាសម្ពាធបន្តិចក្នុងរយៈពេល ១ សប្តាហ៍នេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖ 

Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T