លោក Tuchel បានស្នើឲ្យ Chelsea តាមទិញយកអតីតកូនក្រុមរបស់ខ្លួនម្នាក់ទៀតមករួមក្រុម

//s9.kh1.co/80/8047c0cb8f9325443f5045d4d59bcb9d5520a3be.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Thomas Tuchel បានស្នើរឲ្យ Chelsea តាមទិញយកអតីតកូនក្រុមរបស់ខ្លួនម្នាក់ទៀតមករួមក្រុមគឺខ្សែការពារ Marquinhos

បរទេស៖ ក្រោយយកបានខ្សែការពារជើងចាស់ Thiago Silva ពីក្លិប Paris Saint-Germain មករួមក្រុមកាលពីឆ្នាំមុន ពេលនេះក្លិបតោខៀវ Chelsea កំពុងតែតាមចរចាទិញយកខ្សែការពារ របស់ក្លិបបារាំងមួយនេះម្នាក់ទៀតនោះគឺកីឡាករ Marquinhos

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marquinhos
Marquinhos

បើតាមគេហទំព័រ Sunday World បានបន្ថែមទៀតថាលោក Thomas Tuchel ជាអ្នកដែលបានប្រាប់ទៅថ្នាក់ដឹកនាំក្លិប Chelsea ឲ្យតាមផ្ទេរយកកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ ដែលជាអតីតកូនក្រុមរបស់លោកកាលនៅដឹកនាំ PSG មករួមក្រុមឲ្យបាននៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។ គួរឲ្យដឹងដែរថាកីឡាករវ័យ២៦ឆ្នាំ Marquinhos អាចនឹងមានតម្លៃខ្លួនដល់ទៅជាង៧០លានផោន ខណៈដែលកុងត្រារបស់គេជាមួយ PSG នៅសល់ដល់ឆ្នាំ២០២៤ខាងមុខឯណោះ។

Marquinhos
Marquinhos

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T