ចរិត​​​ពិត​​​ទាំង ៣ របស់​បុរស ដែល​​គ្រាន់តែ​ចាត់ទុកការ​​ស្រលាញ់​​​​​ជា​ការ «​លេង​សើច»​ មិនប៉ងច្បាស់លាស់នឹងអ្នក

//s9.kh1.co/15/154deff4dc640ab1bbe826283b24a761d09cf197.jpeg
យល់ដឹង

 ០៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចរិតពិតទាំង ៣របស់បុរសដែលគ្រាន់តែស្រលាញ់តែមិនច្បាស់​លាស់​ក្នុងរឿងស្នេហានោះទេ

ស្នេហា វាចាប់ផ្តើមឡើងពីការស្រលាញ់របស់មនុស្សប្រុស និងស្រី ដែលបានពីការយោគយល់ពីគ្នា ព្រមទាំងឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក។ហើយក្តីស្នេហាមួយ មានវត្តមានឡើងក៏ដោយសារ ការហ៊ានសារភាពស្នេហ៍ពីដៃគូស្នេហ៍ជា បុរស អមជាមួយចារឹកលក្ខណៈរបស់បុរសក្នុងការមើលថែស្នេហារបស់ពួកគេផងដែរ តែថាបុរសៗ មានអត្តចារឹកខុសៗគ្នា ចំពោះការកសាង ស្នេហា ដូច្នេះខាងក្រោមនេះជាចរិតពិតទាំង ៣របស់បុរសដែលគ្រាន់តែស្រលាញ់តែមិនច្បាស់​លាស់​ក្នុងរឿងស្នេហានោះទេ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចារឹកទី១៖ មិនសូវនិយាយ

មិនសូវនិយាយច្រើន <br>
មិនសូវនិយាយច្រើន

មនុស្សប្រុសបើស្រលាញ់មនុស្សស្រីហើយ មិនចេះនិយាយជាមួយគូស្នេហ៍ឲ្យផ្អែមល្ហែមនោះទេ ច្បាស់ណាស់គេ គឺជាមនុស្សប្រុសដែលមានមិនទាន់មានភាពច្បាស់លាស់នៅក្នុងចិត្តនៅឡើយទេចំពោះស្នេហារបស់ខ្លួន។ 

ចារឹកទី២ ៖ មិនសូវយកចិត្តទុកដាក់ (ទុកគូស្នេហ៍ខ្លួនចោល)

មិនសូវយកចិត្តទុកដាក់ ( ទុកគូស្នេហ៍ខ្លួនចោល)
មិនសូវយកចិត្តទុកដាក់ ( ទុកគូស្នេហ៍ខ្លួនចោល)

បើមនុស្សប្រុសដែលអ្នកកំពុងស្រលាញ់ តែងតែទុកអ្នកចោល ហើយអាងយកលេសថា “បងរវល់” បែបនោះ! គេពិតណាស់មិនបានបារម្ភពីអ្នកទេ ហើយក៏មិនសូវជាស្រលាញ់អ្នកដែរ។ ពីព្រោះបើគេស្រលាញ់អ្នកគេ ច្បាស់ជា​គិតនិងខ្វល់ពីសុខទុក្ខអ្នក ហើយទោះរវល់យើងណា ក៏រកពេលទំនេរ ១ នាទីនិយាយជាមួយអ្នកដែរ។ 

ចារឹកទី៣ ៖ ចូលចិត្ត និយាយថា “បងអត់ដឹងទេ” 

&nbsp;ចូលចិត្ត និយាយថា “បងអត់ដឹងទេ”&nbsp;
 ចូលចិត្ត និយាយថា “បងអត់ដឹងទេ” 

មនុស្សប្រុស ម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដគេ មិនដែលធ្វើឲ្យអ្នកខ្វល់ចិត្ត ឬគិតច្រើនពីព្រោះសម្តីរបស់គេនោះទេ ។គេតែងតែនិយាយប្រាប់អ្នកនូវរឿងល្អៗ និងពាក្យមានន័យ ងាយយល់ មិនមែននិយាយពាក្យថា “បងមិនដឹងទេ” ពេលអ្នកសួររកហេតុផលនោះទេ។

ដូចនេះ បើសិនជា បុរសដែលអ្នកកំពុងស្រលាញ់មាន ចារឹក រឹកពាលបែបនេះ បញ្ចាក់ថា គេគ្រាន់តែស្រលាញ់​អ្នក​នៅពេលខ្លីប៉ុណ្ណោះ គេមិនបានមានភាពច្បាស់លាស់ចំពោះក្តីស្នេហ៍មួយនេះឡើយ ។ អញ្ចឹងសូម ត្រៀមចិត្ត និង​ការពារ​ចិត្តអ្នកឲ្យហើយ កុំឲ្យឈឺចាប់ខ្លាំងពីព្រោះមនុស្សប្រុស មិនច្បាស់លាស់បែបនោះអី៕

ត្រៀមចិត្ត និងការពារចិត្តអ្នកឲ្យហើយកុំឲ្យឈឺចាប់ខ្លាំងពីព្រោះមនុស្សប្រុស មិនច្បាស់លាស់បែបនោះអី
ត្រៀមចិត្ត និងការពារចិត្តអ្នកឲ្យហើយកុំឲ្យឈឺចាប់ខ្លាំងពីព្រោះមនុស្សប្រុស មិនច្បាស់លាស់បែបនោះអី
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T