អ្នក​ដឹក​នាំ​រឿង​កូរ៉េ៖ V របស់ BTS ជាតួ​ដ៏​សក្តិសម​សម្រាប់​រឿង​ «​បិសាច​​ជញ្ជក់​​ឈាម» ​ខណៈ​​តួ​អង្គ​នេះ​​មិនងាយរកបានទេ

//s9.kh1.co/e4/e462d8397eb9d45defb288b8987ca6f52fafca57.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកដឹកនាំរឿងបានបន្តទៀតថា ពួកគេមិនងាយរកតួប្រុសរូបណាដែលសក្តិសមនឹងដើរតួជាបុរសល្អស្លូតត្រង់ផង និងជា​បិសាច​ជញ្ជក់​ឈាមផងនោះទេ។ ដើម្បីបាន V របស់ BTS ទៅថតរឿងភាគដល់ថ្នាក់អ្នក​ដឹកនាំ​រឿង​​ជាច្រើន​នាក់ហ៊ានឲ្យតម្លៃទៅគាត់ 445ពាន់ដុល្លារក្នុង​មួយ​ភាគ

កូរ៉េខាងត្បូង៖ ល្ងាចថ្ងៃទី ៦ ឧសភា នេះ ខាងព័ត៌មានរបស់កូរ៉េខាងត្បូងបានធ្វើការរាយការណ៍មកម្ដងទៀតថា មាន​អ្នកដឹកនាំរឿងភាគកូរ៉េជាច្រើនកំពុងព្យាយមទាក់ទងទៅ V ដើម្បីបានគាត់ធ្វើជាតួក្នុងរឿងរបស់ពួកគេ ដោយអះអាង​ថា​អាចឲ្យតម្លៃខ្លួនរហូតដល់ 445ពាន់ដុល្លារក្នុងមួយភាគ។ ប៉ុន្តែដោយសារតែការងារក្នុងក្រុម BTS រវល់ពេកនេះ តម្លៃ​ខ្លួននឹងអាចឡើងថ្លៃជាងនឹងទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=975,q=100/20/20c244b2c1bf6fd43e39d999de8ae70a164adbde.jpg

ប្រជាជនកូរ៉េខាងត្បូងមានការចាប់អារម្មណ៍លើសម្រស់ល្អពិត និងសមត្ថភាពក្នុងការសម្ដែងរបស់ V ខ្លាំងណាស់​ទើប​គ្រប់​គ្នាតែងទន្ទឹងរង់ចាំរឿងភាគដំបូងរបស់គាត់ដោយដើរតួជាតួឯក។ ដោយសារប្រជាប្រិយភាពនេះហើយទើបអ្នកដឹកនាំរឿងជាច្រើនព្យាយាមទាក់ទង V ដើម្បីឲ្យមកថតរឿងរបស់ពួកគេ នោះនឹងមានអ្នកតាមដានច្រើនជាមិនខាន។ មិនត្រឹមតែអ្នកដឹកនាំក្នុងប្រទេសនោះទេ សូម្បីតែអ្នកដឹកនាំក្រៅប្រទេស​ក៏​មាន​ចំណាប់​អារម្មណ៍ និងមុខមាត់ព្រមទាំងឬកពាររបស់គេផងដែរ ហើយពួកគេនិយាយថា មនុស្សដែល​មានរាងរៅដូចជា​ V បែបនេះគឺសក្តិសមនឹងធ្វើជាតួវេមផាយ៍ដែលគេហៅថា «បិសាចជញ្ជក់ឈាម» ខ្លាំងបំផុត។ 

https://s9.kh1.co/__image/w=650,h=650,q=100/e7/e70d45ed5c15bedc6cf15740fe497a8d72aa75d6.jpg

អ្នកដឹកនាំរឿងបានបន្តទៀតថា ពួកគេមិនងាយរកតួប្រុសឯណាដែលសក្តិសមនឹងដើរតួជាបុរសល្អស្លូតត្រង់ផង និងជា​បិសាច​ជញ្ជក់​ឈាមផងនោះទេ។ បើសិនជា V ព្រមទទួលសំណើររបស់ពួកគេ នោះ V អាចនឹងពង្រីក​ប្រជាប្រិយភាព និង​ការងារជាសិល្បករកាន់តែធំ។ គេនឹងមិនមែនត្រឹមតែជា V សមាជិក BTS នោះទេ គេនឹងអាចក្លាយទៅជា​តារា​សម្ដែង Kim Taehyung ដ៏មានប្រជាប្រិយភាពមួយផងដែរ។

https://s9.kh1.co/__image/w=650,h=976,q=100/f0/f08264526df850d701bf18ee6cafc14e93f194f5.jpg

ការសម្ដែងក៏ជាសិល្បៈមួយដែល V ចូលចិត្ត។ ពិតជាចង់ដឹងណាស់ថាតើនៅពេលខាងមុខគាត់ព្រម​ទទួល​ថត​រឿង​ភាគ ឬអត់​៕

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T