តារាកូរ៉េទាំង ៥ រូប ដែលមានចំនួនអ្នក follow ច្រើនជាងគេក្នុង Spotify

//s9.kh1.co/ac/ac8c6576863ecbd9a313cb70a23c07063b41b915.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាកូរ៉េទាំង ៥ រូប ដែលមានចំនួនអ្នក follow ច្រើនជាងគេក្នុង Spotify

កូរ៉េខាងត្បូង៖ Spotify គឺជាកម្មវិធីស្ដាប់ចម្រៀងខ្នាតពិភពលោកដែលមានចំនួនអ្នកចូលស្ដាប់ប្រចាំថ្ងៃរាប់លានអ្នក​ ដែលពេលនេះ Spotify កំពុងតែពង្រីកទីផ្សាររបស់ខ្លួនតាមប្រទេសកាន់តែច្រើនថែមទៀតហើយ។ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ Spotify បានបើកនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង ហើយក៏ស្ទុះឡើងយ៉ាងលឿនក្លាយជាកម្មវិធីចម្រៀងចំណាត់ថ្នាក់ទី ៦ របស់កូរ៉េខាងត្បូង ឈរប្រជែងជាមួយកម្មវិធីចាស់ៗផ្សេងៗទៀតរបស់កូរ៉េ។ សូម្បីតែមុនពេលបើកជាផ្លូវការនៅកូរ៉េក៏មានអ្នកគាំទ្រទូទាំងពិភពលោកជាច្រើនចូលរួមស្ដាប់បទចម្រៀងរបស់តារាចម្រៀងកូរ៉េយ៉ាងសន្ធឹកសន្ធាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាតារាចម្រៀងកូរ៉េទាំង ៥​ រូប ដែលមានចំនួនអ្នក follow ច្រើនជាងគេនៅក្នុង Spotify ៖

១. V (BTS)

V (BTS)
V (BTS)

V សមាជិកក្រុម BTS មានចំនួន ៣លាន followers និងចំនួនអ្នកស្ដាប់ប្រចាំខែ​ 1.9​លាននាក់។​ ជាមួយបទចម្រៀងជា OST តែពីរបទ គាត់បានក្លាយជាអ្នកជាតារាទី ៥ ដែលមានអ្នក follow ច្រើនបំផុត ហើយបទ​ Sweet Night មានចំនួន 125M stream ហើយមកដល់ពេលនេះ។

២. IU

IU
IU

IU គឺជាតារាចម្រៀងនារីតែម្នាក់គត់នៅក្នុងចំណោមទាំង​ ៥ នាក់ហើយនាងមានចំណាត់ថ្នាក់ទី ៤ ជាតារាកូរ៉េដែលមានចំនួន follower ច្រើនបំផុត។ IU មាន 3.9លាន followers និងអ្នកស្ដាប់ប្រចាំខែចំនួន 5.9លាននាក់។ ជាមួយនឹងalbum ថ្មីទើបនឹងចេញគឺ LILAC  កញ្ញា IU ក៏កាន់តែមានប្រជាប្រិយភាពខ្លាំងបន្ថែុមទៀតក្នុង​ Spotify។

៣. AGUSTD (BTS)

AGUSTD (BTS)
AGUSTD (BTS)

AGUSTD គឺជាឈ្មោះមួយទៀតរបស់​​ SUGA របស់ក្រុម BTS ហើយគាត់មានគណនេយ្យ Spotify ចំនួនពីរគឺ​ SUGA និង AGUSTD ប៉ុន្តែដោយសារគាត់មានបទចម្រៀងក្រោមឈ្មោះ AGUSTD ច្រើនជាងទើបធ្វើឲ្យគណនេយ្យឈ្មោះ AGUSTD មានប្រជាប្រិយភាពជាង។ AGUSTD មានចំនួន 4.6លាន followers និងអ្នកស្ដាប់ប្រចាំខែចំនួណ 2.6លាននាក់។ ថ្មីៗនេះ mixtape D-2 របស់គាត់ទើបតែទទួលបានការ stream ចំនួន ១០០លានដង។

៤. RM (BTS)

RM (BTS)
RM (BTS)

ចំណាត់ថ្នាក់ទី ២ គឺបានទៅលើប្រធានក្រុមរបស់ BTS គឺ RM។ គាត់មានចំនួន 5.3លាន followers និងអ្នកស្ដាប់ប្រចាំថ្ងៃចំនួន 2.3លាននាក់។ ថ្មីៗនេះគាត់ទើបតែចេញបទចម្រៀងជាមួយលោក eAeon មានចំណងថា Don't ដែលជាបទស្នេហាកម្សត់អង្រួនបេះដូងអ្នកស្ដាប់ឲ្យឈឺចាប់ជាមួយផងដែរ។

៥. J-HOPE (BTS)

J-HOPE (BTS)
J-HOPE (BTS)

តារាចម្រៀងកូរ៉េដែលមានចំនួន followers ច្រើនបំផុតនោះគឺ J-Hope មកពីក្រុម BTS។​ គាត់ឈរនៅលេខ ១ ជាមួយនឹងចំនួនអ្នក follow ចំនួន 5.9លាន followers និងអ្នកស្ដាប់ប្រចាំខែចំនួន ២លាននាក់។​ បទចម្រៀង solo ដែលមានអ្នកស្ដាប់ច្រើនបំផុតនោះគឺបទ Chicken Noodle Soup

ចំនួនអ្នកស្ដាប់ប្រចាំខែគឺគិតទៅតាមបទចម្រៀងដែលពួកគេមានក្រោមឈ្មោះរបស់ពួកគេតែម្នាក់ ក្នុងនាមជាតារា​ solo៕

ប្រភពALLKPOP

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T