ពេលនេះ Pat បានសារភាព មានទំនាក់ទំនងស្នេហាថ្មីហើយ មិនបង្ហាញមុខព្រោះកូន

//s9.kh1.co/2b/2b5fbc6050f89955c1d16d6772f857c66f26ce82.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានលែងលះគ្នាជាមួយស្វាមីដើមរួចមកពេលនេះ Pat Napapa នាងបានប្រាប់ថាមានស្នេហ៍ថ្មីហើយ

ថៃ៖ Pat  Napapa គឺជាតារាសម្ដែងដែលមហាជនគ្រប់គ្នាបានស្គាល់ថាជានាងជានារីដ៏ស្រស់ស្អាត ព្រមទាំងជានារីមេម៉ាយកូនមួយដែលមានភាពរឹងមាំ និងមានទំនួលខុសត្រូវខ្ពស់ចំពោះកូន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pat Napapa
Pat Napapa

យ៉ាងណាមិញកាលពីពេលកន្លងទៅថ្មីៗនេះ Pat Napapa នាងក៏ទើបតែបង្ហើបប្រាប់ពីទំនាក់ទំនងស្នេហាថ្មីរបស់នាងបន្ទាប់ពីបានលែងលះគ្នាជាមួយស្វាមីដើមរបស់នាងរួចមក ។ ប៉ុន្តែនាងបានសម្រេចចិត្តមិនទាន់ចង់បង្ហាញមុខមាត់របស់គេនោះទេ ព្រោះតែមានរឿងជាច្រើនដែលត្រូវគិត ជាងនារីដែលនៅលីវ មិនមែនជាស្ត្រីមេម៉ាយមានកូន ដូចរូបនាង ។

Pat Napapa  និងកូនប្រុស
Pat Napapa  និងកូនប្រុស

សម្រាប់រឿងស្នេហាមួយនេះPat Napapaនាងបានរៀបរាប់ថាៈ

ក្នុងទំនាក់ទំនងស្នេហាថ្មីមួយនេះ វាពិតជាពិបាកខ្លាំងណាស់ ខ្ញុំត្រូវតែគិតឱ្យបានវែងឆ្ងាយ ដោយសារវាជាអនាគតរបស់ខ្ញុំនិងកូន ហើយការបង្ហាញមុខមាត់របស់គេគឺលុះត្រាតែដល់ដំណាក់កាលថាឈានដល់ការរៀបការ ទើបហ៊ានបង្ហាញដោយមិនក្រែងចិត្តអ្នកណា តែបើនៅត្រឹមទំនាក់ទំនងនៅជាគូស្នេហ៍បែបនេះសុំមិនទាន់បង្ហាញមុខល្អជាង ព្រោះបើមានបញ្ហាអ្វីទៀតនោះវាពិតជាប៉ះពាល់ដល់កិត្តិយស ខ្លួនឯង និងកូនប្រុសរបស់ខ្ញុំ ហើយពេលនេះខ្ញុំក៏ចង់ផ្ដោតអារម្មណ៍មើលថែកូនឱ្យបានល្អសិន៕

Pat Napapa

ប្រភព៖ Sanook 

  Join Us ៖ https://t.me/khmerload

Pat Napapa  និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa  និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa  និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa
Pat Napapa
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T