អ្នកណាថាក្រោយលែងលះ ឈឺចាប់បាក់សម្រស់? មើល Zhao Liying កាន់តែស្អាតជាងមុន

//s9.kh1.co/18/18cbe950556c0267c9be8b2b93da466ebede521d.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អស់រយៈពេលជិតកន្លះខែ ក្រោយពីបានប្រកាសលែងលះស្វាមី តារាស្រីជួរមុខ Zhao Liying បានបង្ហាញខ្លួនយ៉ាងទាក់ទាញ នៅលើបណ្ដាញសង្គម បង្អួតសម្រស់មិនចាញ់ក្រមុំ

ចិន៖ ថ្មីៗនេះ សារព័ត៌មានកម្សាន្តជាច្រើន បានរាយការណ៍នៅព្រឹកថ្ងៃទី ៦ ខែឧសភា នេះថា នៅទីបំផុត បន្ទាប់ពីអស់រយៈពេល ១៣ ថ្ងៃ ដែលបានប្រកាសលែងលះគ្នាជាមួយនឹងស្វាមី តារាស្រី Zhao Liying បានធ្វើសកម្មភាពដំបូងនៅលើបណ្តាញសង្គម ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ម៉ាកយីហោម៉ូត Dior បានប្រកាសឱ្យនាងក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុន ហើយ Zhao Liying ថែមទាំងបានចែករំលែកនូវអត្ថបទរបស់ Dior បង្ហាញពីអារម្មណ៍យ៉ាងសប្បាយរីករាយ ព្រមទាំងមាន កម្រងរូបភាពជាច្រើនសន្លឹក ជាមួយនឹងទឹកមុខស្រស់ស្រាយ ដែលត្រូវបានថតសម្រាប់ម៉ាកយីហោនេះ ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំនៃការចូលរួមក្នុងឧស្សាហកម្មកម្សាន្តចិន នាងថែមទាំងមានការបង្ហាញខ្លួន ក្នុងស្ទាយ៍ថ្មីមួយបែបទៀតជាមួយនឹងឈុតពណ៌បៃតង បង្អួតសម្រស់ដ៏មានមន្តស្នេហ៍ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជើបរំជួលពីអ្នកមេម៉ាយរូបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T