Jose សម្លឹងឃើញកូនមាន់ខ្នាយមាស ២រូបបន្ទាប់ពីចូលមកដឹកនាំ Roma

//s9.kh1.co/4e/4e6cd154255129bb65eb713976c227a938583834.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Jose សម្លឹងឃើញកូនមាន់ខ្នាយមាសពីររូបបន្ទាប់ពីចូលមកដឹកនាំ Roma

បរទេស៖ លោក Jose Mourinho ដែលជាអ្នកចាត់ការថ្មីរបស់ Roma បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាកររបស់ Tottenham Hotspur ពីររូបដែលមានដូចជាកីឡាករ Eric Dier និងកីឡាករ Pierre-Emile Hojbjerg មកចូលរួមជាមួយលោក។ កីឡាករពីររូបនោះក៏ធ្លាប់ជាអតីតកូនក្រុមសំណព្វរបស់លោក Jose កាលពីនៅដឹកនាំក្រុមមាន់ខ្នាយមាស Spurs ផងដែរ។ លោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ Roma យ៉ាងភ្ញាក់ផ្អើលក្នុងគោលបំណងស្រោចស្រង់ក្លឹបឡើងវិញ ហើយបច្ចុប្បន្ននេះរូបលោកកំពុងតែសម្លឹងមើលអតីតកូនក្រុមរបស់លោកជាមុនសិនដើម្បីយកពួកគេមកធ្វើការជាមួយលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

គួរបញ្ជាក់ផងដែរថា ទាំងកីឡាករ Eric Dier និងកីឡាករ Pierre-Emile Hojbjerg សុទ្ធតែកីឡាករដែលមានតម្លៃខ្លួនទាបសម្រាប់ Roma និងជាកីឡាករដ៏ស័ក្តសមបំផុតសម្រាប់លេងក្នុងប្រព័ន្ធរបស់លោក Jose Mourinho ៕

កីឡាករ Eric Dier
កីឡាករ Eric Dier
កីឡាករ Pierre-Emile Hojbjerg
កីឡាករ Pierre-Emile Hojbjerg
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T