វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក Seconds Saves Lives-Clean Your Hands

//s9.kh1.co/b9/b912bde2eaa29402aef62ac7e76e23d5631194e0.jpg
សង្គម

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

យុទ្ធនាការ «ជួយសង្គ្រោះជីវិត​-សម្អាតដៃរបស់អ្នក» ធ្វើទ្បើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។ ​យុទ្ធនាការនេះ បានបង្កើតទ្បើងក្នុងឆ្នាំ ២០០៩ ដោយអង្គការសុខភាពពិភពលោក ដើម្បីឈានទៅរកគោលដៅនៃការថែរក្សាអនាម័យដៃ ​និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមអនុវត្តទាំងអស់គ្នា ដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព។

ភ្នំពេញ៖ យុទ្ធនាការ «ជួយសង្គ្រោះជីវិត​-សម្អាតដៃរបស់អ្នក» ធ្វើទ្បើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។ ​ យុទ្ធនាការនេះ បានបង្កើតទ្បើងក្នុងឆ្នាំ ២០០៩ ដោយអង្គការសុខភាពពិភពលោក ដើម្បីឈានទៅរកគោលដៅនៃការថែរក្សាអនាម័យដៃ ​ និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមអនុវត្តទាំងអស់គ្នា ដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី០៥ ខែឧសភា បានរៀបចំយុទ្ធនាការ «ទិវាអនាម័យដៃពិភពលោក» គោលដៅដើម្បីលើកកម្ពស់សុវត្ថិភាព​អនាម័យជាសកល ​ជាពិសេសកំទ្បុងពេលកំពុងមានការរាតត្បាតជំងឺកូវីដ១៩​ ជុំវិញពិភពលោក។ កម្មវិធីនេះធ្វើឡើងតាមរយៈ Zoom  មានការចូលរួមពីភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនគ្រប់មជ្ឃដ្ឋានសរុបជាង ១២០ នាក់ ដែលមានឆន្ទៈដោយឥតលក្ខខណ្ឌ ចួលរួមគាំទ្រ ផ្សព្វផ្សាយការយល់ដឹង និងសារៈសំខាន់នៃយុទ្ធនាការនេះទូទាំងពិភពលោក។

វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 

អំឡុងពេលនៃដំណើរការកម្មវិធី យើងបានគោរពអញ្ជើញអ្នកចូលរួមទាំងអស់ អនុវត្តនូវការលាងសម្អាតដៃជាក់ស្តែង  ជាមួយនឹងវិធីនៃការសម្អាតអនាម័យដៃត្រឹមត្រូវរយៈពេល ២០វិនាទី ។ សានីស្វីសខេមបូឌា ជាក្រុមហ៊ុនឈានមុខនៃផ្នែកដំណោះស្រាយអនាម័យសុវត្ថិភាព។ សានីស្វីស មានកិត្តិយសដែលបានចូលរួមជាផ្នែកមួយ នៃយុទ្ធនាការទិវាអនាម័យដៃពិភពលោក២០២១។

លោក Lim Say Chung បានមានប្រសាសន៍ថា៖

« អនាម័យដៃ គឺជាដំណោះស្រាយ ក៏ដូចជាមធ្យោបាយងាយស្រួលមួយ ដើម្បីជួយថែរក្សាសុខភាព និងជួយកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺ។ ក្រុមហ៊ុន សំណូមពរដល់បុគ្គលិក អ្នកជំងឺ អ្នកថែទាំ និងអ្នកដំណើរចូលរួមទប់ស្កាត់ការឆ្លងជំងឺ ដោយធ្វើការសម្អាតអនាម័យដៃអោយបានទៀងទាត់ និងតាមវិធីសាស្រ្តត្រឹមត្រូវប្រកបដោយការយកចិត្តទុកដាក់។ »

ប្រសាសន៍លោក Lim Say Chung
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 

នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ការអនុវត្តអនាម័យដៃមានសារៈសំខាន់ណាស់ ក្នុងការការពារហានិភ័យនៃការឆ្លង ដែលជាផ្នែកមួយនៃការគ្រប់គ្រងសុខភាពសាធារណៈ និងការឆ្លងមេរោគ។ អនាម័យដៃប្រកបដោយប្រសិទ្ធភាព ក៏អាចការពារការឆ្លងណាមួយទាក់ទងការរីករាលដាលរបស់មេរោគ និងការគំរាមកំហែងដល់សុខភាពផងដែរ។

ដូច្នេះការចូលរួមក្នុងយុទ្ធនាការ ទិវាអនាម័យដៃនៅថ្ងៃទី០៥ ខែឧសភា គឺពិតជាមានសារៈសំខាន់ ដើម្បីជួយទ្រទ្រង់ការលើកកម្ពស់នៃសកម្មភាពអនាម័យ ជាមូលដ្ឋានយ៉ាងចាំបាច់សម្រាប់មនុស្សគ្រប់គ្នាចូរអនុវត្ត។

សានីស្វីស​​ខេមបូឌា លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាស្វែងយល់កាន់តែច្បាស់ ពីវិធីសាស្រ្តនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។​​ ជាពិសេស រយៈពេលត្រឹមតែពីរ ឬបីវិនាទីនៃការសម្អាតអនាម័យដៃរបស់អ្នក វាអាចជួយសង្គ្រោះជីវិតអ្នកបាន។ យើងទាំងអស់គ្នាអាចចូលរួមក្នុងយុទ្ធនាការនេះ ដោយថតរូប ឬ វីដេអូតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក ឬចូលរួមតាមកម្មវិធីនានាដែលមជ្ឍដ្ឋានជុំវិញពិភពលោក បានរៀបចំធើ្វទ្បើង៕ 

វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
វិនាទីជួយសង្គ្រោះជីវិត - សម្អាតដៃរបស់អ្នក 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T