កាត់ចិត្តទៅ! Man UTD នឹងមិនអាចផ្ទេរ Ronaldo មកបានទេ គឺដោយសារតែបញ្ហាចម្បងមួយនេះ

//s9.kh1.co/a6/a6f5d633d026be2a35b2eb4384133a21e2c154a5.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Man UTD នឹងមិនអាចផ្ទេរ Ronaldo មកបានទេ គឺដោយសារតែគេទាមទារប្រាក់ពលកម្មខ្ពស់ពេក។

អឺរ៉ុប៖ យោងតាមរបាយការណ៍បានឱ្យដឹងថា កីឡាករ Cristiano Ronaldo នឹងមិនអាចទៅចូលរួមជាមួយអតីតក្លិបចាស់ Manchester United នារដូវក្តៅខាងមុខនេះបានទេ ព្រោះដោយសារតែម្ចាស់ជើងឯក Premier League ២០ សម័យកាល គឺមិនមានលទ្ធភាពនឹងចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្រុម Juventus រូបនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្កាល់ ក្នុងការស្នាក់នៅទីក្រុង Turin គឺកំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈកីឡាកររូបនេះក៏ត្រូវបានគេមើលឃើញថា កំពុងតែមានអារម្មណ៍តានតឹងផងដែរ ក្នុងការស្នាក់នៅប្រទេសអ៊ីតាលី។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

យ៉ាងណាមិញ ភាគរយក្នុងការត្រឡប់ទៅកាន់ក្រុម Man UTD សារជាថ្មីម្តងទៀត ក៏ត្រូវបានគេមើលឃើញថានឹងអាចកើតឡើងផងដែរ ស្របពេលដែលមានពាក្យចចាមអារាមជាច្រើនបានចុះផ្សាយថា ក្រុមបិសាចក្រហមក៏កំពុងតែរំអុកចង់បានគេមកកាន់ទឹកដី Old Trafford សាជាថ្មីដូចគ្នា។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Sport Mediaset បានឱ្យដឹងថា លោក Ole Gunnar Solskjaer បញ្ជាក់ថាក្លិបនឹងមិនមានលទ្ធផលចុះកុងត្រាយក Ronaldo មកកាន់ Man UTD វិញទេ ក៏ព្រោះតែខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ បានទាមទារថ្លៃនឿយហត់ដូចនឹងអ្វីដែលគេទទួលបាននៅ Juventus ដែរ ពោលប្រាក់ពលកម្មសរុបរបស់ Ronaldo ក្នុងមួយសប្តាហ៍គឺប្រមាណជា ៥៤ ម៉ឺនផោន ឬ ស្មើរនឹង (៧៥ ម៉ឺនដុល្លាអាមេរិក)ឯណោះ ស្របពេលដែលក្រុមសេះបង្កង់ក៏ទាមទារតម្លៃផ្ទេរថ្លៃណាស់ដែរ ក្នុងរដូវក្តៅនេះ៕

ប្រភពSportsMole

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T