អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចចង់ប៉ាឆាថ្មីដាច់គេ ក្រោយត្រូវពលរដ្ឋ និងព្រះសង្ឃបដិសេធរឿង បូជាសពកូវីដ ក្នុងវត្តពេលថ្មីៗ

//s9.kh1.co/4e/4e70f1daa6fe140ddd1c648e8344903a7ca164a1.jpg
សង្គម

 ០៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយត្រូវ ប្រជាជននិងព្រះសង្ឈបដិសេធមិនឲ្យបូជា ក្នុងវត្ត ពេលនេះ អាជ្ញាធរសម្រេចសាងសង់ ឈាបនដ្ឋានថ្មីទុកបូជាសពកើតកូវីដ

ខេត្តកំពង់ឆ្នាំង ៖ ក្រោយមានបទពិសោធន៍ រឿងប្រជាពលរដ្ឋនិង ព្រះសង្ឃ ហាមឃាត់ មិនឲ្យបូជាសពស្ត្រីស្លាប់ ព្រោះកូវីដ ក្នុងវត្ត កាលពីពេលថ្មីៗនេះ ដែលករណីស្លាប់នេះ ជាករណីដំបូងដែល មានក្នុងខេត្តកំពង់ឆ្នាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អភិបាលស្រុករលាប្អៀរ លោក សេង វិចិត្រ បានប្រាប់ឲ្យដឹងថា ទីតាំងដែលរៀបចំ ឈាបនដ្ឋាន(ប៉ាឆា) ទុកបូជាសពស្លាប់ព្រោះកូវីដនេះ មានតែមួយទីតាំងតែប៉ុណ្ណោះ ក្នុងខេត្តកំពង់ឆ្នាំ ដែលស្ថិតនៅ ព្រៃសហគមន៍ក្នុង ភូមិដំណាក់ពី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលឆ្ងាយពីភូមិដំណាក់កី ជាង៣គីឡូម៉ែតឯណោះ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរបាន សម្រេចរើសយកទីតាំងខាងលើនេះ ធ្វើជាឈាបនដ្ឋានទុក បូជាសពកើតកូវីដ១៩ ដោយសារតែ ទីតាំងនេះ ស្ថិតនៅក្នុងព្រៃដាច់ស្រយាល ពីភូមិប្រជាពលរដ្ឋ ដែលមិនអាចបង្កផលប៉ះពាល់ ផ្នែកបរិស្ថាននោះឡើយ ដោយថ្ងៃ ទីតាំងនេះ បានធ្វើពិធីក្រុងពាលី បើកការសាងសង់នៅថ្ងៃទី ០៦ ឧសភា ២០២១ នេះបើតាមការបញ្ជាក់ពី លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T