គ្រាន់តែលោក Laporta ឡើងកាន់តំណែងជាប្រធានក្លិបភ្លាម Barcelona មានរឿងល្អកើតឡើង ៤ ផ្ទួនៗគ្នា

//s9.kh1.co/cd/cd1bba00df5754e3a55cbc98157a4998aa71c40c.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែលោក Laporta ឡើងកាន់តំណែងជាប្រធានក្លិបភ្លាម Barcelona មានរឿងល្អកើតឡើង ៤ ផ្ទួនៗគ្នា

អេស្ប៉ាញ៖ លោក Joan Laporta ត្រូវបានប្រកាសតែងតាំងជាប្រធានក្លិបរបស់ Barcelona កាលពីថ្ងៃទី ៧ ខែ មីនា កន្លងទៅ។ យ៉ាងណាមិញ ចាប់តាំងពីលោកបានឡើងកាន់តំណែង គឺលោកបានជួយឱ្យក្លិបមានរឿងដែលត្រូវអបអររហូតដល់ទៅ ៤ លើកផ្ទួនៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=440,q=100/29/293e888545302750f41bfb6893c014d5fd5d4d39.jpg

ក្នុងនោះមានរឿងជាច្រើនដែលក្រុមអ្នកមានបុណ្យកំពុងតែសង្ឃឹមថានឹងអាចជោគជ័យជាបន្តទៀត តួយ៉ាងទាំងក្រុមបាល់ទាត់បុរស, ក្រុមបាល់ទាត់នារី, ក្រុមបាល់ទាត់ឈុត B និង ក្រុមបាល់បោះជាដើម ពួកគេសុទ្ធតែមានរឿងអបអរជូនលោក Laporta រួចទៅហើយ។

ប៉ុន្តែក្រុមរបស់លោក Laporta ថ្មីៗក៏ទើបតែមានរឿងខកចិត្ត ២ ផងដែរ ដោយក្រុម Barcelona ឈុតធំបានធ្លាក់ចេញពីពាន Champions League ត្រឹមវគ្គ ១៦ ក្រុម ក្រោមថ្វីជើងក្រុម Paris Saint-Germain និង មួយទៀត គឺក្រុម Futsal របស់ Barca បានចាញ់ក្រុម Sporting CP នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League

https://s9.kh1.co/__image/w=624,h=351,q=100/52/52ce9fa5ccec170e61ec56f3effb8d388f58cb8c.jpg

យោងតាមការដកស្រង់ពីកាសែត Marca របស់អេស្ប៉ាញ បានឱ្យដឹងថា ជោគជ័យទាំង ៤ ផ្ទួនៗរបស់ Barcelona តាំងតែពីលោក Laoprta មកកាន់តំណែងជាប្រធានក្លិបនោះមានដូចជា៖

  • ក្រុមបាល់ទាត់បុរសឈុតធំរបស់ Barcelona ទើបតែបានឈ្នះពានរង្វាន់ Copa del Reay កាលពីពេលថ្មីៗនេះ។
  • ក្រុមបាល់ទាត់បុរស ឈុត B ត្រូវបានតម្លើងមកលេងនៅក្នុងលីគ LaLiga SmartBank។
  • ក្រុមបាល់ទាត់នារី ទើបតែបានបំបាក់ក្រុម Paris Saint-Germain ហើយមានកៅអីឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ Champions League។
  • ក្រុមបាល់បោះរបស់ Barcelona បានឡើងទៅដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់ EuroLeague ម្យ៉ាងទៀតក៏ទើបតែបានឈ្នះពានលីគផងដែរ៕
https://s9.kh1.co/__image/w=650,h=440,q=100/29/293e888545302750f41bfb6893c014d5fd5d4d39.jpg

ប្រភពMarca

   ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T