នៅសុខៗ គឹម លីហ្សា បែរជាបង្ហោះសារថា «មិនចេះញ៉ិកញ៉ក់ អ៊ីចឹងបានអត់ស្រណុកនឹងគេ»

//s9.kh1.co/79/79feabdb496739feddd47734ddc07f2df334a1e5.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអតីតតារាម្ដែងសាច់សខ្ចី អ្នកនាង គឹម លីហ្សា ក្រោយពីបានរៀបការជាមួយស្វាមី នាងក៏បានចេញទៅរស់នៅប្រទេសអូស្ត្រាលី និង ទទួលបានចំណងដៃកូនប្រុសពីររូបនៅក្នុងគ្រួសារ ។ ជាក់ស្ដែងក្រោយពីរស់នៅបានមួយរយៈក្នុងប្រទេសអូស្ត្រាលីរួចមក នាង និង ស្វាមី

ភ្នំពេញ៖ ការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអតីតតារាម្ដែងសាច់សខ្ចី អ្នកនាង គឹម លីហ្សា ក្រោយពីបានរៀបការជាមួយស្វាមី នាងក៏បានចេញទៅរស់នៅប្រទេសអូស្ត្រាលី និង ទទួលបានចំណងដៃកូនប្រុសពីររូបនៅក្នុងគ្រួសារ។ ជាក់ស្ដែងក្រោយពីរស់នៅបានមួយរយៈក្នុងប្រទេសអូស្ត្រាលីរួចមក នាង និង ស្វាមីក៏នាំគ្នាត្រលប់មករកស៊ីបើកជំនួញនៅស្រុកខ្មែរវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកទៅមើលជំនួយបស់នាងនោះវិញ ហាក់ទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើមុខជំនួញបច្ចុប្បន្នរបស់នាងទៅលើរបររកស៊ីរបស់នាង ដោយមានទាំងហាងផលិតផលថែសម្រស់ ហាងលក់គ្រឿងម្ជូរ ក៏ដូចជាចំណីអាហារផ្សេងៗជាច្រើនទៀត។

យ៉ាងណាមិញ ថ្មីៗនេះ គឹម លីហ្សា បានបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុកដោយបានលើកឡើងថា៖ "កើតជាស្រី ធ្វើញិកញ៉ក់ មាយាខ្លះ ដកខ្ញីខ្លះ កុំធ្វើចំណាប់ពេក ចេះសព្វចេះសព្វគ្រប់ពេក រឹងមាំពេក វាវេទនាណាស់ នឿយដល់ថ្ងៃងាប់" និងបានដាក់ ​Caption ថា អត់ចេះញិកញក់  ចឹងបានអត់ស្រណុកនឹងគេ

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
គឹម លីហ្សា
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T