ចុងក្រោយអត់ជោគជ័យ! Ferdinand ថា Man Utd ធ្លាប់ព្យាយាមចង់បានតារាឆ្នើម Real Madrid រូបនេះ

//s9.kh1.co/24/2410580e7a3be0f05994f32e8ee85ddbf9f5743c.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Rio Ferdinand ថា លោក Sir Alex Ferguson ចង់បាន Karim Benzema ណាស់

អឺរ៉ុប៖ លោក Rio Ferdinand បានទម្លាយឲ្យដឹងថា លោក Sir Alex Ferguson ធ្លាប់ចាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយកកីឡាករ Karim Benzema មកកាន់ Manchester United ណាស់កាលពីឆ្នាំ២០០៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Rio Ferdinand និង Sir Alex Ferguson
លោក Rio Ferdinand និង Sir Alex Ferguson

ជាការពិតណាស់ Bezema បាន់ចាប់ផ្តើមក្លាយខ្លួនទៅជាវីរបុរសម្នាក់របស់ Real Madrid បន្ទាប់ពីរូបគេចាកចេញពី Lyon មកកាន់ទឹកដីអេស្ប៉ាញនៅក្នុងឆ្នាំ២០០៩ និង បានរួមចំណែកជួយក្រុមយ៉ាងច្រើនតាមរយៈការស៊ុតបញ្ចូលទីបានចំនួន២៧០គ្រាប់ និង ឈ្នះពានរង្វាន់ធំៗដូចជា Champions League បួនដង La Liga បួនដង ជាដើម។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

យ៉ាងណាក្តី គ្រប់យ៉ាងអាចនឹងថ្មីស្រឡាងប្រសិនបើ Benzema សម្រេចចិត្តផ្លាស់មកកាន់កីឡដ្ឋាន Old Trafford នៅពេលមួយដែលរូបគេបង្ហាញការលេងបានល្អទល់នឹង Man Utd នៅក្នុងឆ្នាំ២០០៨នៃពានរង្វាន់ Champions League។ នៅពេលនោះ កីឡាករសញ្ជាតិបារាំងខាងលើបានទាត់បញ្ចូលទីមួយគ្រាប់ទៅលើ Man Utd ធ្វើឲ្យលោក Ferguson ចាប់ផ្តើមចាប់អារម្មណ៍ចង់បានរូបគេមករួមក្រុម។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

លោក Ferdinand បាននិយាយថា៖

នៅក្នុងឆ្នាំ២០១៨ វាជាការប្រកួតដំបូងគេបង្អស់ដែលខ្ញុំលេងទល់នឹង​ Benzema ហើយ លោក Ferguson ចង់បានគេណាស់។ ខ្ញុំចងចាំបានថានៅពេលពបញ្ចប់ការប្រកួត លោក Ferguson បានដើរទៅនិយាយជាមួយគេដោយសារគាត់ចង់បាន Benzema។ ខ្ញុំបានលេងការប្រកួតនោះ និង បានសង្កេតពីបច្ចេកទេស និង បម្លាស់ទី គាត់ គឺ ជាកីឡាករដ៏ល្អ៕

លោក Rio Ferdinand
លោក Rio Ferdinand និង Karim Benzema
លោក Rio Ferdinand និង Karim Benzema

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T