ហ្វេសប៊ុកចេញសេចក្ដីប្រកាស ចំពោះ Gamers ដោយកំណត់រយៈពេល លុបចោលវីដេអូ Live ចាស់ៗកាលពីមុន

//s9.kh1.co/43/43f974f5796e4973a6abb52aea5e731d3539095d.jpg
បច្ចេកវិទ្យា

 ០៦-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Gamers នៅលើហ្វេសប៊ុកគួរតែដឹង ដូច្នេះហើយបើមានវីដេអូណាដែលសំខាន់ គួរតែទាញយកឱ្យហើយទៅ មុនហ្វេសប៊ុកលុបចោល

បរទេស៖ Facebook នឹងដាក់ចេញគោលការណ៍ថ្មីមួយ ចំពោះគណនី Gamers (Gaming Video Creator) ក្នុង Facebook ទាំងអស់ គឺថាវីដេអូដែលបាន Live ចាស់ៗពីមុនមក នឹងត្រូវលុបចោលទាំងអស់ នេះបើយោងតាមការបង្ហោះរបស់ Facebook Gaming នៅលើប្លក់របស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ Facebook ក៏បានកំណត់​រយៈពេលដែលវីដេអូនីមួយៗត្រូវលុបចោលផងដែរ ដោយម្ចាស់គណនីនឹងបានឃើញថ្ងៃផុតកំណត់របស់វីដេអូទាំងនោះនៅក្នុង Live Dashboard របស់ពួកគេ។ ហើយការផុតកំណត់យូរឬក៏ឆាប់ គឺអាស្រ័យទៅលើប្រភេទនៃគណនីរបស់ Gamer នីមួយៗផងដែរ ដោយ Facebook បានបែងចែកដូចខាងក្រោម៖

* គណនី Gamers ដែលមិននៅក្នុងកម្មវីធី Level Up ឬ Partner programs ជាផ្លូវការ៖ វីដេអូនឹងផុតកំណត់បន្ទាប់ពី30ថ្ងៃ។

* គណនី Gamers ដែលនៅក្នុងកម្មវីធី Level Up (Level Up creators)៖ វីដេអូនឹងផុតកំណត់បន្ទាប់ពី90ថ្ងៃ។

* គណនី Gamers ដែលនៅក្នុងកម្មវីធី Partner programs (Partner creators)៖ វីដេអូនឹងផុតកំណត់បន្ទាប់ពី180ថ្ងៃ។

ម្ចាស់គណនីទាំងអស់អាច download វីដេអូ live ចាស់ៗទាំងនោះមុនថ្ងៃផុតកំណត់បាន ព្រោះថាបន្ទាប់ពីវាផុតកំណត់ទៅ ម្ចាស់គណនីនឹងមិនអាចចូលរកវីដេអូទាំងនោះមកវិញបានទេ មានន័យថា Facebook នឹងលុបចោលទាំងអស់។ ទោះជាយ៉ាងណា ការទទួលបាន Stars ឬ Subscriptions ដែលជា​ប់ពាក់ព័ន្ធនៅលើ post នឹងមិនរងផលប៉ះពាល់ទេ។ Facebook នឹងអនុវត្តគោលការណ៍ថ្មីនេះ ដោយលុបចាលវីដេអូ Live ចាស់ៗកាលពីមុន ចាប់ពីថ្ងៃទី26 ខែឧសភា តទៅ។  

គួរបញ្ជាក់ផងដែរថា វីដេអូដែលជាប្រភេទ​ upload ហើយមិនមែនជាប្រភេទវីដេអូ live គឺមិនត្រូវបានលុបចោលនោះទេ៕

Join us: https://t.me/khmerload

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T