ស្ថិតិជំរឿនខ្លះៗនៃក្រុងភ្នំពេញ

ក្នុងរាជធានីភ្នំពេញ គិតត្រឹមខែមិថុនា ឆ្នាំ២០១១ មានប្រជាពលរដ្ឋជាមន្ត្រីរាជការចំនួន ២៤% ជាបុគ្គលិក កម្មករ២៦% អ្នកផ្តល់សេវាកម្ម ៣៦% និងកសិករចំនួន១៤%។

សំណង់នានា

ស្ថិតិគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០១១

សំណង់អគារខ្ពស់ៗ

អគារចាប់ពី ១០ជាន់ ដល់ ១៩ជាន់ មានចំនួន ៥០អគារ

អគារចាប់ពី ២០ជាន់ ដល់ ២៩ជាន់ មានចំនួន ០២ អគារ

អគារចាប់ពី ៣០ជាន់ ដល់ ៣៩ជាន់ មានចំនួន ០៣ អគារ

អគារចាប់ពី ៤០ជាន់ ដល់ ៤៥ជាន់ មានចំនួន ០២ អគារ

សរុបទំាងអស់មានចំនួន ៥៧អគារ ដែលក្នុងនោះមាន ១៣អគារ សាង់សង់រួចជាស្ថាពរ ចំណែកឯ ៤៤អគារទៀត កំពុងដំណើរការ។

 

បុរីដែលបានសាងសង់ក្នុងរាជធានី

ចំនួនបុរីដែលបានសាងសង់សរុប មាន ៧៧កន្លែង ក្នុងនោះមានសង់នៅតាមបណ្តាខណ្ឌដូចខាងក្រោម៖

ខណ្ឌដង្កោ មានបុរីចំនួន ២៧កន្លែង

ខណ្ឌឫស្សីកែវ មានបុរីចំនួន ១៧កន្លែង

ខណ្ឌសែនសុខ មានបុរីចំនួន ១៩កន្លែង

ខណ្ឌមានជ័យ មានបុរីចំនួន ០៨កន្លែង

ខណ្ឌចំការមន មានបុរីចំនួន ០៤កន្លែង

ខណ្ឌទួលគោក មានបុរីចំនួន ០២កន្លែង

ស្ថិតិយានយន្ត​ (ខែសីហា ២០០៦ ដល់ ខែសីហា ២០១១)

រថយន្តធុនតូច ៩៤,៧៨២ គ្រឿង

រថយន្តធុនធំ ៨,២១៣​ គ្រឿង

ទោចក្រយានយន្ត ៥៦២,៦២៣ គ្រឿង

ត្រីចក្រយានយន្ត ១,១៣៧ គ្រឿង

ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ៣,៣៣៦ គ្រឿង

 

ទិន្នន័យពីសាលាក្រុង


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]