Zidane ខុសធ្ងន់ណាស់ ដែលដាក់ Ramos និង Hazard ឱ្យចូលលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ

//s9.kh1.co/5b/5bd40c2a2c966c81773e7b45c562e24ff7483f90.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​Zidane ខុសធ្ងន់ណាស់ ដែលដាក់ Ramos និង Hazard ឱ្យចូលលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ថែមទាំងឱ្យកីឡាករឆ្នើមរូបនេះ លេងខុសជំនាញរបស់ខ្លួន

អឺរ៉ុប៖ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Real Madrid ហើយសមនឹងទទួលបានជ័យជម្នះ ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុង Istanbul ដែលពួកគេនឹងត្រូវជួបជាមួយក្រុម Manchester City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កិឡាករ Chelsea អបអរជ័យជម្នះ
កិឡាករ Chelsea អបអរជ័យជម្នះ

Zinedine Zidane ប្រើទម្រង់ ៣-៥-២ ជាមួយ Vinicius ក្នុងនាមជាខ្សែការពារស្លាបស្តាំ, Eden Hazard បាននាំមុខនៅក្បែរ Karim Benzema និង Sergio Ramos ។

Hazard 
Hazard 

ប៉ុន្តែ Hazard មិនបានឆ្លើយតបទៅនឹងទំនុកចិត្តរបស់ Zidane ទេ ចំណែក Ramos ក៏បានបង្ហាញថាគាត់មិនបានត្រៀមខ្លួនសម្រាប់ការប្រកួតនោះទេដែរ ។ Vinicius បានខំប្រឹងតាំងពីដំបូងក្នុងទីតាំងមួយដែលមិនមែនជាជំនាញរបស់គាត់។

Vinicius 
Vinicius 

ការដែលផ្តួលក្រុម Liverpool ដោយមិនមានខ្សែការពារការពារ Ramos និង Raphael Varane គឺដោយសារតែ Eder Militao និង Nacho Fernandez បានជំនួសតំណែងរបស់ពួកគេ។

Ramos 
Ramos 

កីឡាករដូចជា Fede Valverde, Alvaro Odriozola, Vinicius, Marco Asensio និងសូម្បីតែ Marcelo បានផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីដឹកនាំក្រុម Real Madrid ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទោះបីជាយ៉ាងណាក៏ដោយ Zidane បានសំរេចចិត្ដដាក់ឱ្យលេងទាំង Hazard និង Ramos ដោយពួគគេទាំងពីរមិនមាននរណាម្នាក់ចូលរួមក្នុងវគ្គជម្រុះទេ ដោយសារបញ្ហារបួស។ Ramos និង Hazard មិនសមនឹងលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះទេ។

Hazard 
Hazard 

Hazard ស្ថិតនៅឆ្ងាយពីកម្រិតដែលគាត់ធ្លាប់លេងនៅ Stamford Bridge ។ វាមិនគួរឱ្យឆ្ងល់ទេដែលការរងរបួសបានជះឥទ្ធិពលដល់គាត់ ប៉ុន្តែគាត់បានលេងទល់នឹងក្រុមតោខៀវ Chelsea ដោយគាត់មិនបានត្រៀមខ្លួនសម្រាប់ការប្រកួតដែលសំខាន់បែបនេះ។

សម្រាប់ប្រធានក្រុម Real Madrid វិញ ទើបតែលេងបានតែមួយប្រកួតប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី៩ ខែមករា មុនពេលចាប់ផ្តើមនៅ Stamford Bridge ។ Ramos បានពុះពារពេញមួយការប្រកួត ហើយវត្តមានរបស់គាត់បានបង្ខំឱ្យលោក Zidane ប្រើ Vinicius ជាខ្សែការពារស្លាប ហើយដាក់ឱ្យ Militao ប្រយុទ្ធស្លាបស្តាំវិញ។

Zidane 
Zidane 

គ្រូបង្វឹកជនជាតិបារាំងរូបនេះ មិនមានទម្រង់លេង ឬក៏ការផ្លាស់ប្តូរដែលត្រឹមត្រូវនោះទេ នៅពេលដែលគាត់ព្យាយាមរក្សា Ramos នៅក្នុងការប្រកួត ហើយបានដាក់ Vinicius នៅស្លាបខាងក្រោយ រហូតដល់គាត់ត្រូវប្ដូរចេញ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T