ក្រោយ Real Madrid ធ្លាក់ពី Champion League ប្រធានក្រុម Ramos អាចនឹងត្រូវចាកចេញពីក្លិប

//s9.kh1.co/73/7373e279711b4fa30c0729afbe9668424e511830.webp
កីទ្បា

 ០៦-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Ramos ហាក់មិនបានបញ្ចេញសមត្ថភាពការពារសំណាញ់ទីបានល្អនោះឡើយពោលគឺត្រូវបានក្រុម Chelsea រំលោភដល់ទៅ២គ្រាប់ ដែលឈានដល់ការធ្លាក់ចេញពី Champion League ។

បរទេស៖ កាលពីប្រកួតយប់មិញនេះក្នុងព្រឹត្តិការណ៍ UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមមកពីអង់គ្លេស Chelsea បានបំបាក់ក្រុមស្តេចស Real Madrid ក្នុងលទ្ធផលទាំង២ជើង ៣-១ ដែលបានធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅ London មួយនេះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League សារជាថ្មីបន្ទាប់ពីខកខានតាំងពីឆ្នាំ២០១២ មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chelsea
Chelsea

កាលពីរដូវកាលមុន Real Madrid បានធ្លាក់ចេញពី Champion League នៅត្រឹមវគ្គ១៦ក្រុមក្រោមថ្វៃជើងក្រុមមកពីអង់គ្លេសដូចគ្នា​នោះគឺ Manchester City ដែលនេះជាកំណត់ត្រា២ឆ្នាំជាប់គ្នាហើយរបស់ Real Madrid ដែលធ្លាក់ចេញពី Champion League ក្រោមថ្វៃជើងក្រុមមកពីអង់គ្លេស។

Man City
Man City

និយាយពីប្រធានក្រុមរបស់ Real Madrid កីឡាករ Sergio Ramos វិញមានសំណួរជាច្រើនបានចោទសួរថា តើគាត់នឹងបន្តរពាក់អាវ Real Madrid ទៀតរឺយ៉ាងណានូវរដូវកាលក្រោម ខណៈដែលកុងត្រាជាមួយ Real Madrid កៀកនឹងអស់សុពលភាពទៅហើយនោះ។ 

ក្នុងការប្រកួតកាលពីយប់មិញនេះខ្សែការពារកាច Ramos ហាក់មិនបានបញ្ចេញសមត្ថភាពការពារសំណាញ់ទីបានល្អនោះឡើយពោលគឺត្រូវបានក្រុម Chelsea រំលោភដល់ទៅ២គ្រាប់ ដែលឈានដល់ការធ្លាក់ចេញពី Champion League ។

Ramos
Ramos
Ramos
Ramos

យ៉ាងណាមិញទាក់ទងនឹងអនាគតរបស់ខ្សែការពារចាស់វស្សារូបនេះជាមួយ Real Madrid នៅមិនទាន់ដឹងយ៉ាងណាឡើយ ខណៈដែលកីឡាករផ្ទាល់ធ្លាប់បានឲ្យដឹងថាខ្លួនចង់បន្តរលេងឲ្យ Real Madrid រហូតដល់ចូលនិវត្តន៍៕

Ramos
Ramos
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T