សមាជិក២រូបនៃគណៈប្រតិភូឥណ្ឌាតេស្តវិជ្ជកូវីដ-១៩ ពេលចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស G7

//s9.kh1.co/57/57d55700cdf72b3108b609ab5bf36f63980a936b.webp
សង្គម

 ០៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សមាជិកនៃគណៈប្រតិភូឥណ្ឌាចំនួនពីរនាក់ ដែលបានទៅចូលរួមកិច្ចប្រជុំកំពូល G7 ធ្វើតេស្តរកឃើញវិជ្ជមានជកូវីដ-១៩

អង់គ្លេស៖ សមាជិក២រូបក្នុងចំណោមគណៈប្រតិភូឥណ្ឌាទាំងអស់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ពេលចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ (G7) ក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ដែលតម្រូវឱ្យគណៈប្រតិភូឥណ្ឌាទាំងអស់ត្រូវធ្វើចត្តាឡីស័ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=325,q=100/15/153742da9b7e8f9ff596dc0aa112232d4a0e062f.png

រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានបញ្ចេញសារលើ Twitter ថាលោកប្រឈមនឹងករណីវិជ្ជមាននៃជំងឺកូវិដ-១៩ ដូច្នេះលោកបានសម្រេចចិត្តចូលរួមកិច្ចប្រជុំការងារបន្តតាមអនឡាញ ហើយកិច្ចប្រជុំនៃប្រទេស G7ក៏នឹងត្រូវចូលរួមតាមអនឡាញផងដែរ។

រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar
រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar

គួរឱ្យដឹងដែរថា អង់គ្លេសបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃ ដែលជាព្រឹត្តិការណ៍លើកដំបូងរបស់បណ្តាប្រទេស G7 ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។ កិច្ចប្រជុំនេះផងដែរ ត្រូវបានគេចាត់ទុកថា ជាឱកាសមួយដើម្បីរឹតចំណងការទូត និងជាឱកាសសម្រាប់លោកខាងលិចបង្ហាញនូវការរួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងរបស់ចិន និងរុស្ស៊ីផងដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/ae/aee0e68d82f8f23123460d7cafc6cc997aab8475.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T