ឆ្ងល់អត់ ហេតុអ្វីយប់មិញ Real Madrid ប្រើស្រោមជើងពណ៌ខ្មៅ ខុសពីធម្មតា ខណៈឯកសណ្ឋានក្នុងដីគឺសមួយឈុត?

//s9.kh1.co/16/16445be4089ddb30c9a39138a39e4fc914b17ff4.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កាលពីប្រកួតទល់នឹង Chelsea កាលពីយប់មិញនេះយើងសង្កេតឃើញថាក្រុមអធិរាជស Real Madrid បានប្រើប្រាស់នូវស្រោមជើងពណ៌ខ្មៅប្លែក ដែលខុសពីឯកសណ្ឋានផ្លូវការណ៍របស់ខ្លួនដែលមានពណ៌សមួយឈុតតែម្តង ដែល Real Madrid ធ្លាប់តែប្រើប្រាស់ក្នុងការប្រកួតកន្លងទៅ ។

បរទេស៖ កាលពីប្រកួតទល់នឹង Chelsea កាលពីយប់មិញនេះយើងសង្កេតឃើញថាក្រុមអធិរាជស Real Madrid បានប្រើប្រាស់នូវស្រោមជើងពណ៌ខ្មៅប្លែក ដែលខុសពីឯកសណ្ឋានផ្លូវការណ៍របស់ខ្លួនដែលមានពណ៌សមួយឈុតតែម្តង ដែល Real Madrid ធ្លាប់តែប្រើប្រាស់ក្នុងការប្រកួតកន្លងទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកសណ្ឋាន Real Madrid ពេលប៉ះ Chelsea យប់មិញ
ឯកសណ្ឋាន Real Madrid ពេលប៉ះ Chelsea យប់មិញ
ឯកសណ្ឋាន Real Madrid រាល់ដង
ឯកសណ្ឋាន Real Madrid រាល់ដង

Real Madrid បានប្រើប្រាស់ឯកសណ្ឋានក្នុងដីរបស់ខ្លួនពេលប៉ះ Chelsea ដែលជាម្ចាស់ផ្ទះ ខណៈដែលកន្លងមកយើងធ្លាប់តែឃើញឯកសណ្ឋានក្នុងដីរបស់ Real Madrid គឺមានពណ៌សមួយឈុត ទាំងអាវ ខោ និងស្រោមជើង តែចំលែកអីតែនៅក្នុងប្រកួតយប់មិញនេះ Real Madrid បានប្រើប្រាស់នូវឯកសណ្ឋាន អាវស ខោស តែស្រោមជើងបែរជាប្រើពណ៌ខ្មៅទៅវិញ។ 

Real Madrid vs Chelsea
Real Madrid vs Chelsea

នេះដោយសារតែក្រុមម្ចាស់ផ្ទះ Chelsea បានប្រើប្រាស់នូវឯកសណ្ឋានម្ចាស់ផ្ទះដែលមានស្រោមជើងពណ៌សហើយ  ម្លោះហើយទើបក្រុមរបស់លោក Zidane ត្រូវតម្រូវឲ្យប្រើប្រាស់នូវស្រោមជើងពណ៌ខ្មៅជំនួសវិញ ។ ហេតុផលគឺដោយសារតែដើម្បីចៀសវាងការភាន់ច្រលំលើកីឡាកររវាងក្រុមទាំង២នៅលើការផ្សាយតាមកញ្ចក់ទូរទស្សន៍ ដូច្នេះហើយគឺក្រុមដែលប៉ះគ្នាមិនអនុញាតិឲ្យប្រើប្រាស់ពណ៌លើផ្នែកណាមួយនៃឯកសណ្ឋានឲ្យដូចគ្នានោះទេ នេះបើតាមការណែនាំពី​ UEFA ។

Real Madrid vs Chelsea
Real Madrid vs Chelsea
Real Madrid vs Chelsea
Real Madrid vs Chelsea

គួររំលឹកផងដែរថា កាលពីប៉ះគ្នានៅជើងទី១ ក្រុម Real Madrid បានប្រើប្រាស់នូវឯកសណ្ឋានស មួយឈុតរបស់ខ្លួន ដោយសារតែកាលនោះក្រុម Chelsea ប្រើឈុតខៀវមួយឈុតដូចគ្នា៕

Real Madrid vs Chelsea កាលជើងទី១
Real Madrid vs Chelsea កាលជើងទី១
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T