អស្ចារ្យ! ក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋី Jeff Bezos នឹងដឹកអ្នកទេសចរទៅលេងទីអវកាសនៅថ្ងៃទី២០ ខែកក្កដា

//s9.kh1.co/66/66cc723d2e9b806e7c1741596817b7816d2f88a7.jpg
បច្ចេកវិទ្យា

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការទៅដើរលេងទីអវកាសមិនមែនត្រឹមតែជាការស្រមើស្រមៃទៀតទេ

បរទេស៖ ក្រុមហ៊ុន Blue Origins របស់លោក Jeff Bezos បានប្រកាសកាលពីថ្ងៃពុធថា ក្រុមហ៊ុននឹងបញ្ជូនក្រុមអវកាសយានិកដំបូងរបស់ខ្លួនទៅកាន់ទីអវកាសនៅថ្ងៃទី20 ខែកក្កដា ដោយប្រើយានអវកាសទេសចរណ៍ New Shepard។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Blue Origin មិនទាន់បើកការលក់សំបុត្រឬចេញផ្សាយពីតម្លៃជើងហោះហើរតាម New Shepard នៅឡើយទេ ប៉ុន្តែខ្លួននឹងរៀបចំការដេញថ្លៃជាសាធារណៈ សម្រាប់កៅអីមួយនៅលើការហោះហើរដំបូងនេះ។

ការដេញថ្លៃតាមអ៊ិនធើណេតនឹងដំណើរការរហូតដល់ថ្ងៃទី19 ខែឧសភា ហើយការដេញថ្លៃអាចឡើងដល់50,000 ដុល្លារ ដោយក្រុមហ៊ុនត្រូវការព័ត៌មានបញ្ជាក់អត្តសញ្ញាណបន្ថែម និងប្រាក់កក់10,000ដុល្លារសម្រាប់ការដេញថ្លៃខ្ពស់ៗផងដែរ។ បន្ទាប់មក ចាប់ពីថ្ងៃទី19 ឧសភា តទៅ Blue Origin នឹងបើកការដេញថ្លៃជាសាធារណៈ មុនពេលការដេញថ្លៃអនឡាញចុងក្រោយមួយទៀតនៅថ្ងៃទី12 ខែមិថុនា។

យាន New Shepard ត្រូវបានរចនាឡើងដោយអាចដឹកមនុស្សបានចំនួន6នាក់ក្នុងមួយជើង។ យាននេះមានបង្អួចធំៗ សម្រាប់ឱ្យអ្នកដំណើរអាចមើលឃើញទេសភាពនៅទៅអវកាសផងដែរ។

Join us: https://t.me/khmerload

យាន New Shepard
យាន New Shepard
យាន New Shepard
យាន New Shepard
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T