អាជ្ញាធរខេត្តកំពង់ធំ សម្រេចផ្អាកការធ្វើចរាចរណ៍ក្នុង ឃុំចំនួន ០៤ ជា​បណ្តោះ​អាសន្ន

//s9.kh1.co/6e/6e3d90ef4bcbe4320b2e77bbdeb06b06e6ded808.jpg
សង្គម

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹង ស្ដីពីការសម្រេចផ្អាកជា​បណ្តោះ​អាសន្ននូវការធ្វើចរាចរណ៍ក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណារលើ និងឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា នេះ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹង ស្ដីពីការសម្រេចផ្អាកជា​បណ្តោះ​អាសន្ននូវការធ្វើចរាចរណ៍ក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណារលើ និងឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី ១២ ខែឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ ធ្វើឡើង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយប្រជាពលរដ្ឋអាចធ្វើដំណើរ លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋរស់នៅទីតាំងឃុំខាងលើ ត្រូវចូលរួមអនុវត្តវិធានការនេះ ដើម្បីជួយកាត់ផ្ដាច់កូវីដ-១៩ ឱ្យបានឆាប់រហ័ស៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T