កាលវិភាគប្រកួតសាឡើងវិញរវាង Man UTD នឹង Liverpool ត្រូវបានប្រកាសជាផ្លូវការហើយ

//s9.kh1.co/e3/e306277a31e485786896d1c9cf3523616682b78f.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man UTD នឹងត្រូវប្រកួតជាមួយ Liverpool ឡើងវិញនៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ ខាងមុខ។

អង់គ្លេស៖ ក្រុម Manchester United បានបញ្ជាក់ថា ការប្រកួតរបស់ពួកគេទល់នឹងក្រុម Liverpool ត្រូវបានកំណត់កាលបរិច្ឆេទប្រកួតសាជាថ្មី ខណៈពេលវេលាប្រកួតគឺតម្រូវឱ្យលេងនៅថ្ងៃ អាទិត្យ ទី ១៣ ខែ ឧសភា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការតវ៉ារបស់អ្នកគាំទ្រ Man UTD
ការតវ៉ារបស់អ្នកគាំទ្រ Man UTD

គួររម្លឹកថា ការប្រកួតរបស់ក្រុមទាំងពីរត្រូវបានពន្យាពេលប្រកួត កាលពីសប្តាហ៍មុន ដោយសារតែអ្នកគាំទ្ររបស់ Man UTD បានចូលទៅបាតុកម្មតវ៉ា ដល់ក្នុងកីឡដ្ឋាន Old Trafford ផ្ទាល់តែម្តង។ តាមសេចក្តីរាយការណ៍ មូលហេតុដែលអ្នកគាំទ្រហាក់ខឹងសម្បារបែបនេះ គឺដោយសារតែពួកគេមិនពេញចិត្តចំពោះការដឹកនាំរបស់ម្ចាស់ភាគហ៊ុន ត្រកូល The Glazers បានចូលដៃជាមួយផែនការ Super League។

ការតវ៉ារបស់អ្នកគាំទ្រ Man UTD
ការតវ៉ារបស់អ្នកគាំទ្រ Man UTD

យ៉ាងណាមិញ ការប្រកួតនឹងត្រូវបានប្រកួតឡើងវិញ នៅថ្ងៃទី ១៣ ខែ ឧសភានេះវិញហើយ ប៉ុន្តែយ៉ាងណាក្រុម Man UTD ហាក់ទទួលរងសម្ពាធខ្លះៗ ដោយសារតែពួកគេត្រូវមានការប្រកួតលីគ ៣ ប្រកួតជាប់ៗគ្នា ត្រឹមរយៈពេលតែ ៥ ថ្ងៃ៕

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T