មនោសញ្ចេតនានៅតែមាន! មានដឹងថា Courtois និយាយថាម្តេចអត់ពេល Chelsea ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រអ៊ីចឹង

//s9.kh1.co/b1/b1af0ceb8ceffc17d6758cb20171a8874296dd30.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Thibaut Courtois ថា ខ្លួននឹងគាំទ្រ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ

អឺរ៉ុប៖ អ្នកចាំទីក្លិប Real Madrid កីឡាករ Thibaut Courtois បាននិយាយពាក្យអបអរសាទរ និង ជូនពរទៅកាន់ក្លិប Chelsea សម្រាប់ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Thibaut Courtois
  កីឡាករ Thibaut Courtois

ជាការពិតណាស់ Courtois ធ្លាប់បានចំណាយពេលប្រាំពីររដូវកាលជាមួយ Chelsea មុនផ្លាស់មកកាន់ Real Madrid កាលពីឆ្នាំ២០១៨។ នៅយប់មិញនេះ កីឡាករសញ្ជាតិបេលហ្សិកខាងលើបានប្រឈមមុខជាមួយនឹងក្លិបចាស់របស់ខ្លួនជាថ្មីក្នុងការប្រកួតជើងទីពីរនៃពានរង្វាន់ Champions League ប៉ុន្តែជាលទ្ធផល គឺ Real Madrid បានទទួលរង់បរាជ័យក្នុងលទ្ធផល ២ទល់នឹង០ និង ត្រូវបានជ្រុះចេញក្នុងវគ្គ៤ក្រុមចុងក្រោយយ៉ាងសោកស្តាយ។

  កីឡាករ Thibaut Courtois
  កីឡាករ Thibaut Courtois

Courtois បាននិយាយថា៖

Chelsea គឺ ជាក្លិបដ៏អស្ចារ្យ ហើយ ខ្ញុំបានចំណាយពេលវេលាដ៏ល្អជាច្រើនឆ្នាំនៅទីនោះ។ ខ្ញុំពិតជាចង់ឈ្នះណាស់ ប៉ុន្តែ ពួកយើងធ្វើវាមិនបាន។ យ៉ាងណាក្តី ខ្ញុំនឹងគាំទ្រ Chelsea ក្នុងការប្រកួតវគ្គផ្តច់ព្រ័ត្រ ហើយ ខ្ញុំសូមជូនពរឲ្យពួកគេទទួលបានជោគជ័យ៕

កីឡាករ Thibaut Courtois
  កីឡាករ Thibaut Courtois
  កីឡាករ Thibaut Courtois

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T