តើ PSG គ្រោងនឹងចុះហត្ថលេខាលើ Mohamed Salah ជំនួសកីឡាករ Mbappe?

//s9.kh1.co/71/71ea5b402bf29583bba2a9c33dd6b90096b4fc31.jpeg
កីទ្បា

 ០៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Paris Saint-Germain គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah នៅរដូវកាលនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា Paris Saint-Germain គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah នៅរដូវកាលនេះ ប្រសិនបើ Kylian Mbappe ចាកចេញពីក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe នឹង Mohamed Salah
កីឡាករ Kylian Mbappe នឹង Mohamed Salah

Mbappe នៅតែមិនទាន់បានចុះកុងត្រាថ្មីជាមួយក្រុមម្ចាស់ជើងឯកបារាំងនៅឡើយទេ ហើយខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានដាក់លក់នៅលើទីផ្សារនាពេលខាងមុខនេះប្រសិនបើរូបគេមិនព្រមសរសេរកិច្ចសន្យាថ្មីនោះទេ។

កីឡាករ Kylian Mbappe 
កីឡាករ Kylian Mbappe 

ក្លិប Real Madrid បានព្យាយាមទាក់ទងជាមួយម្ចាស់ជើងឯក World Cup ដែលនៅសល់តែជាង ១២ ខែទៀតប៉ុណ្ណោះដើម្បីដំណើរការលើកិច្ចព្រមព្រៀងថ្មីរបស់ខ្សែប្រយុទ្ធរូបនេះនៅទីក្រុងប៉ារីស។

រូបតំណាងក្លិប Real Madrid
រូបតំណាងក្លិប Real Madrid

Mohamed Salah បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ជាថ្មីម្តងទៀតសម្រាប់ក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ នឹងបង្ហាញខ្លួនចំនួន ៤៦ ដងនៅក្នុងការប្រកួតទាំងអស់ការប្រកួត ៣២ លើកនៃក្របខ័ណ្ឌ Premier League ៕

ខ្សែប្រយុទ្ធ Mohamed Salah 
ខ្សែប្រយុទ្ធ Mohamed Salah 
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T