Zidane៖ Chelsea សមនឹងឈ្នះ យើងគួរតែអបអរពួកគេដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ

//s9.kh1.co/f3/f365b6c97f3a4e0208f6ae515b504583169cb0ba.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបរាជ័យក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League ក្រោមថ្វៃជើង Chelsea ក្នុងលទ្ធផលទាំង២ជើង ៣-១ លោក Zinedine Zidane បានទទួលស្គាល់ពីថ្វៃជើងរបស់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតនេះ

បរទេស៖ បន្ទាប់ពីបរាជ័យក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League ក្រោមថ្វៃជើង Chelsea ក្នុងលទ្ធផលទាំង២ជើង ៣-១ លោក Zinedine Zidane បានទទួលស្គាល់ពីថ្វៃជើងរបស់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតនេះ ហើយបានអបអរសាទរពួកគេចំពោះការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នេះ ហើយក៏បានសរសើរដែថា Chelsea គឺជាក្រុមមួយដែលមានប្រៀបជាងក្រុមរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Real Madrid និង Chelsea 
Real Madrid និង Chelsea 
កីឡាករ Chelsea
កីឡាករ Chelsea

ថ្លែងក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួត Zidane បានថ្លែងពាក្យក្នុងចិត្តឲ្យដឹងថា៖"

យើងអាចនិយាយបានថា ពួកគេសមនឹងទទួលបានជ័យជម្នះនេះ។ ក្រុមតោខៀវ Chelsea បានបង្ហាញការប្រកួតដ៏អស្ចារ្យពួកគេបានឡើងទៅវគ្គបន្តរហើយយើងត្រូវតែអបអរសាទរពួកគេ។យើងពិតជាមានមោទនភាពចំពោះក្រុមរបស់យើង កីឡាកររបស់ខ្ញុំបានខំប្រឹងអស់ពីសមត្ថភាព ហើយបានធ្លាក់នៅកៀកវគ្គផ្តាច់ព្រ័ត្រដែរ។

Zidane 
Zidane
Zidane

ក្នុងការប្រកួតយប់មិញនេះផងដែរ Zidane បានធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ផងដែរអំពីការផ្លាស់ប្តូរតំបន់ខ្លះរបស់កីឡាករ ដែលបានដាក់ឲ្យ Vinicius ឲ្យលេងការពារស្លាប ជាមួយ Mendy ។ លោកបានថ្លែងថា៖ 

ខ្ញុំចង់ធ្វើការផ្លាស់ប្តូរកន្លែងការពារស្លាប ព្រោះពួកគេធ្លាប់បានធ្វើការធ្ងន់មកហើយ។ ឥឡូវនេះជាពេលដែលយើងត្រូវសម្រាក ហើយគិតពីពាន La Liga វិញ ។ ពេលនេះយើងមិនសប្បាយចិត្តឡើយ នៅពេលដែលចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ្នកមិនអាចរីករាយបាននោះទេ ពេលនេះជាវេលាតានតឹងមួយ តែយើងនឹងត្រលប់ទៅហ្វឹកហាត់ឡើងវិញសម្រាប់ការប្រកួតបន្ទាប់នៅក្នុងលីគ៕

Zidane 
Zidane
Zidane
Modric និង Kroos
Modric និង Kroos
Zidane
Zidane
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T