អភិបាលខេត្តពីររូបនេះ ចេញបញ្ជាចំពោះអ្នកធ្វើដំណើរចូលខេត្ត ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាកំហិត

//s9.kh1.co/44/449fdaea12bee3f3c7331c44ac7e7515b3a81f91.jpg
សង្គម

 ០៦-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អភិបាលខេត្តពីររូបនេះ ចេញបញ្ជាដាច់ណាត់ ចំពោះអ្នកធ្វើដំណើរចូលខេត្ត ត្រូវធ្វើចត្តាឡីស័កជាកំហិត

ខេត្តព្រៃវែង- ត្បូងឃ្មុំ៖ បន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បិទខ្ទប់រាជធានីភ្នំពេញ និង​ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែឧសភា ដោយបន្តបិទខ្ទប់ចំពោះតំបន់ណា ដែលជាតំបន់ក្រហមមានការចម្លងខ្លាំងនៃវីរុសកូវីដ១៩ ដោយជំនួសវិញដោយវិធានការរបស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង គណៈអភិបាលនៃ ភូមិសាស្ត្រខេត្តកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ យោងតាមការបញ្ជាក់ពីអភិបាលខេត្ត ព្រៃវែង លោក ជា សុមេធី បានឱ្យដឹងនៅលើផេកហ្វេសប៊ុករបស់លោក ដូច្នេះថា៖ ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានី ខេត្តផ្សេងៗ ចូលមកកាន់ទឺកដីខេត្តព្រៃវែង ដាច់ខាងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និង ត្រូវពិនិត្យយកសំណាក។

សាររបស់អភិបាលខេត្តព្រៃវែង
សាររបស់អភិបាលខេត្តព្រៃវែង

ទន្ទឹមនឹងនោះដែរ កាលពីថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២១នេះ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដូច្នេះថា៖ ពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកធ្វើការ ឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។ 

សាររបស់អភិបាលខេត្តត្បូងឃ្មុំ
សាររបស់អភិបាលខេត្តត្បូងឃ្មុំ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T