មិនធ្លាប់មានអ្នកធ្វើបាន! លោក Tuchel បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយនៅ UCL ក្រោយជួយ Chelsea ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ

//s9.kh1.co/65/6562f28e641b70ca968c1475090bb8036a90c32d.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Thomas Tuchel ក្លាយជាអ្នកចាត់ការដំបូងគេដឹកនាំក្រុមពីរឡើងទៅវគ្គផ្តាច់ព្រ័ត្រ

អឺរ៉ុប៖ លោក Thomas Tuchel បានក្លាយជាអ្នកចាត់ការទូទៅដំបូងគេបង្អស់ដែលអាចដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ពីររដូវកាលជាប់ៗគ្នាជាមួយក្រុមពីរផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel
លោក Thomas Tuchel

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ Chelsea បានយកឈ្នះ Real Madrid ក្នុងលទ្ធផល២ទល់នឹង០ នៃការប្រកួតជើងទីពីរ និង សរុបទាំងពីរជើង ៣ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះជាមួយនឹង Manchester City។

ការប្រកួតរវាង Chelsea និង Real Madrid
ការប្រកួតរវាង Chelsea និង Real Madrid

បើយើងក្រឡេកទៅក្រោយបន្តិច កាលពីរដូវកាលមុន ក្នុងនាមជាគ្រូបង្វឹករបស់ Paris Saint Germain លោក​ Tuchel បានដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ដូចគ្នា ប៉ុន្តែពេលនោះក្លិបអ្នកមានបារាំងខាងលើទទួលរង់បរាជ័យក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ១ទល់នឹង០។ 

លោក Thomas Tuchel
លោក Thomas Tuchel

បន្ទាប់ពីសាងបាននូវកំណត់ត្រាថ្មី ក្នុងពានរង្វាន់ Champions League លោក Tuchel បាននិយាយថា៖

ខ្ញុំពិតជារីករាយណាស់ដែលពួកយើងបានបង្កើតនូវសមិទ្ធផលនេះឡើង។ ខ្ញុំសប្បាយចិត្តដែលមានឱកាសក្នុងការរស់នៅជាមួយបាល់ទាត់ក្នុងនាមជាអាជីព៕

លោក Thomas Tuchel
ក្លិប Chelsea
ក្លិប Chelsea

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T