ម៉េចក៏ល្អម្ល៉េះ? មកមើលវីដេអូនេះទើបដឹងថា Kante ក្រឡុក Real Madrid ខ្លាំងជាងជើងទីមួយទៀត (មានវីដេអូ)

//s9.kh1.co/a7/a71e50dab3a927368ece6b55c74078a85a066be5.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

N'Golo Kante ឈ្នះពានកីឡាករល្អជាងគេយប់មិញ

អឺរ៉ុប៖ ខ្សែបម្រើការពារក្លិបតោខៀវ Chelsea កីឡាករ N'Golo Kante បានឈ្នះនូវពានរង្វាន់កីឡាករឆ្នើមជាងគេប្រចាំការប្រកួតយប់មិញ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ N'Golo Kante
   កីឡាករ N'Golo Kante

ជាការពិតណាស់ នៅយប់មិញនេះក្នុងការប្រកួតជើងទីពីរវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League គឺ Kante បានរួមចំណែកយ៉ាងច្រើនមែនទែនក្នុងតំបន់ប្រយុទ្ធ តំបន់កណ្តាល និង តំបន់ការពារ ជួយ Chelsea យកឈ្នះ Real Madrid ក្នុងលទ្ធផល ២ទល់នឹង០ និង សរុបទាំងពីរជើង ៣ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះជាមួយនឹង Manchester City។

   កីឡាករ N'Golo Kante
   កីឡាករ N'Golo Kante

ក្នុងការប្រកួតនេះផងដែរ កីឡាករសញ្ជាតិបារាំងខាងលើ បានបង្ហាញការលេងល្អឥតខ្ចោះនៅលើទីលាន ដោយរូបគេតែងតែមានចលនា និង រត់ពេញទីលានពេញ៩០នាទីតែម្តង។ Kante ពុំបានស៊ុតបញ្ចូលទីឡើយ ប៉ុន្តែគ្រាប់បាល់ទាំងពីររបស់ Chelsea សុទ្ធតែកើតឡើងតាមរយៈការជួយជ្រោមជ្រែងរបស់គេ។ ជាថ្មីម្តងទៀត ក្រោយបញ្ចប់ការប្រកួត Kante ត្រូវបាន UEFA ជ្រើសរើសឲ្យជាប់ឈ្មោះជាកីឡាករឆ្នើមជាងគេប្រចាំការប្រកួត ហើយ អ្វីដែលគួរឲ្យស្ងើចសរសើរនោះ គឺ រូបគេបានឈ្នះវាក្នុងការប្រកួតទាំងពីរជើង៕

   កីឡាករ N'Golo Kante
   កីឡាករ N'Golo Kante

ខាងក្រោមនេះជាវីដេអូនៃការលេងដ៏ល្អរបស់ Kante ទល់នឹង Real Madrid៖

ការបង្ហាញខ្លួនរបស់ N'Golo Kante ទល់នឹង Real Madrid

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T